adverise with khmeread Lindaphilip

ទីបំផុត Linda Chung សម្រេចចិត្តចូលរោងការចោលមិត្តប្រុសរយៈពេល៨ឆ្នាំ

          តារាស្រីហុងកុង Linda Chung បាន​ទទួល​ស្គាល់​ពាក្យចចាមអារ៉ាម​អំពី​​អាពាហ៍​ពិពាហ៍​របស់​នាង​។ ប៉ុន្តែ​អ្វីដែលគួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ថា កូន​កម្លោះ​មិនមែន​ជាមិត្តប្រុស​យូរអង្វែង​របស់​នាង​ឈ្មោះ Philip Ng នោះទេ។ កូនកម្លោះ​តាមពិតគឺ​ជា​ក្មួយ​ប្រុស​លោក Norman Leung អតីតនាយ​ក​ទូរទស្សន៍ TVB ។

តាមព័ត៌មានថា Linda មាន​ផ្ទៃពោះរួចទៅហើយ បើទោះបីជា​នាង មិន បញ្ជាក់​ប្រាប់ពី​ការ​មានផ្ទៃពោះក៏ដោយ។ Linda បាន​ទាក់ទងជាមួយ​ Philip រយៈ ពេល​ប្រាំបី​ឆ្នាំ​​ ប៉ុន្តែ​​អ្នក​ទាំង​ពីរ​មិនបានជួបគ្នា​ជា​ប្តីប្រពន្ធនោះទេ។ សេចក្តី រាយ ការណ៍​មុននេះ​ថា Linda បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​​ការ​ចែក​ផ្លូវគ្នា​ ខណៈ​ពេល​នាង ចង់ ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​អាជីព​។ ទោះបីជា​យ៉ាង​ណា​ សេចក្តី រាយ​ការណ៍​ថ្មីៗនេះ​​ថា ការបែកបាក់​របស់ពួកគេ​ ដោយសារតែ​ Philip មិន​ចង់​រៀប​ការ​។ តាម ព័ត៌មានថា Linda និង Philip បាន​បែក​បាក់គ្នា​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន។

នៅពេល​អ្នក​កាសែត​ទូរស័ព្ទ​ទៅ Philip ប្រាប់​អំពី​ព័ត៌មាន​រៀបការ​របស់ Linda តារាភាព​យន្ត​រូបនេះទំនងជា​មាន​ការភ្ញាក់ផ្អើល​។ Philip បាន​និយាយថា “ខ្ញុំនឹងឆ្លើយតប​ ប៉ុន្តែ​ខ្ញុំនៅ​ក្រៅ​ប្រទេសនៅពេលនេះ។ សូមទុក​ពេល​ខ្លះឲ្យ​ខ្ញុំ”។

            បន្ទាប់ពី​២០​នាទី​ក្រោយ  លោកបាន​ឆ្លើយតប​តាមរយៈ​សារជាអក្សរថា “ខ្ញុំ​​សប្បាយចិត្ត​ចំពោះ Linda បន្ទាប់ពីទទួល​បានដំណឹងនេះ។ ខ្ញុំសូមជូនពរ​ឲ្យ​នាង​ជួបអាពាហ៍​ពិពាហ៍​ដ៏រីករាយ។ ព្រះនឹងតាមថែរក្សាគ្រួសាររបស់នាង”៕

adverise with khmeread
ប្រភព៖ APN

អ្នកនឹងចូលចិត្ត

មតិយោបល់