ផ្ចិតប្រហោងមុនលើមុខបានយ៉ាងស្រួល ជាមួយគ្រឿងផ្សំនៅផ្ទះបាយ

អ្នកប្រហែលជាមិនចូលចិត្តក្លិនឆ្អាបរបស់ស៊ុតទេ ប៉ុន្ដែគ្រឿងផ្សំខាងក្រោមនេះ អាចជួយអ្នកបំបាត់ប្រហោងលើមុខ ដែលបង្កឡើងដោយមុន។

* គ្រឿងផ្សំ៖
- ស៊ុតផ្នែកស ១ គ្រាប់
- ស្រូវសាឡីម៉ត់ ២ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ២ ស្លាបព្រាបាយ

* របៀបផ្សំ និងប្រើប្រាស់៖
កិនគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាក្នុងម៉ាស៊ីនកិនទឹកក្រឡុករហូតទាល់តែវាចេញជាអន្ធិលៗ។ រួចយកវាមកលាបនៅលើមុខ និងទុកចោល ៣០ នាទី សឹមលាងមុខចេញជាមួយនឹងទឹកត្រជាក់។ អនុវត្តរាល់ថ្ងៃដើម្បីឆាប់បានលទ្ធផលជាសះស្បើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត