adverise with khmeread C267c1ea 0fbd 4cde a40f 854b4b08e4d2

យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន​ដាច់​ខ្សែ​អុកគូទ​រស់​ឡើងវិញ

        ភ្នំពេញ  ៖  យុវជន​ម្នា​ក់បាន​យក​ខ្សែ​ចងក​ទៅនឹង​ដើមឈើ​ប៉ុនប៉ង​សម្លាប់ខ្លួន​ចៃដន្យ​ដាច់​ខ្សែ​អុកគូទ​ធ្លា់​មក​ដី​ត្រូវបាន​ប៉ូលិស​យាម​ប្រ​ចា​ការ​ក្បែរនោះ​ជួយ​ឲ្យ​រស់​ជីវិត​វិញ​។​

     ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៦​ក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ​។​

     លោក​អនុសេនីយ៍ឯក​ម៉ៅ សាវឿន​នាយប៉ូលិស​ប៉ុស្តិ​ស្ទឹងមានជ័យ​បាន​ឲ្យ​ដឹងថា យុវជន​គិត​ខ្លី​ឈ្មោះ​ផៃ សំណាង អាយុ​២០​ឆ្នាំ​មុខរបរ​ដឹក​ទឹកកកលក់​មាន​ស្រុកកំណើត​ភូមិ​ព្រែក​​ឫស្សី ឃុំសិត្បូ  ស្រុក​ស្អាង ខេត្តកណ្តាល​។​

    លោក​បន្តថា នៅ​រសៀល​ថ្ងៃនេះ​ជនរងគ្រោះ​បាន​ដើរទៅ​ក្រោយ​ចេតិយ​ក្នុង​វត្ត​ស្ទឹងមានជ័យ​បំណង​ផ្តាច់ជីវិត​តែ​ពេល​ចង​រួចហើយ​ទម្លាក់ខ្លួន​ក៍​ដាច់ខ្សែចំណង​ធ្លាក់​មក​ដី​អុកគូទ​ឈឺ​ចុកចាប់​។​

      ស្របពេលនោះ​ប៉ូលិស​កំពុង​យាម​ក្នុង​វត្ត​ឃើញ​ក៏​ចូលទៅ​ឃាត់​ព្រមទាំង​ពន្យល់​ពី​ភាព​តស៊ូ​ក្នុង​ឆាកជីវិត​។ ម្យ៉ាងទៀត​ដៃជើង​នៅ​ល្អជា​សោះ​មិនគួរ​គិត​ខ្លី​សម្រេចចិត្ត​សម្លាប់ខ្លួន​ទាំង​នៅ​វ័យក្មេង​នោះទេ​។ ​ក្នុងនោះ​ក៏មាន​ព្រះសង្ឃ​ចូលរួម​អប់រំ​ផ្ល​វ​ចិត្ត​ផងដែរ​។​

   យុវជន ផៃ​សំណាង​បាន​បញ្ជាក់ថា​មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​ព្រោះ​​ខឹង​បងប្អូន​ស្តី​ឲ្យ​។​ទោះជា​យ៉ាងណា​យុវជន​រងគ្រោះ ​ក៏​សុំទៅផ្ទះ​វិញ​ដោយមាន​ការជូន​ដំណើរ​ពី​ប៉ូលិស​ព្រោះ​ខ្លាច​ទៅធ្វើ​អត្តឃាត​បន្ត​។​ នេះ​ជា​សំណាងល្អ​ណាស់​ចេះ​ដាច់​​ខ្សែចំណង​ម្ល៉េះ​ផុត​ជីវិត​បាត់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់