ទាហានម៉ារីនអាមេរិកអាចនឹងបាត់បង់ការចង់ចាំនិងខូចខួរក្បាលពីការបាញ់កាំភ្លើងរ៉ុក្កែតដ៏ខ្លាំងក្លា

ការបាញ់កាំភ្លើងរ៉ុក្កែតដ៏ខ្លាំងក្លាអាចបណ្តាលឱ្យទាហានម៉ារីនអាមេរិកបាត់បង់ការចងចាំនិងខូចខួរក្បាល ហើយមានជម្រើសតិចតួចណាស់ដើម្បីព្យាបាល។ នេះបើតាមកាសែត Daily Mail​ កាលពីថ្ងៃទី ២៦ កក្កដា។

បច្ចុប្បន្ននេះ ទាហានប្រុសស្រីភាគច្រើនត្រូវបានគេធ្វើតេស្តនិងព្យាបាលសម្រាប់ការរងរបួសខួរក្បាលនៅឯមន្ទីរពេទ្យដែលគ្រប់គ្រងដោយក្រសួងអតីតយុទ្ធជនបម្រើក្នុងសមរភូមិ។

ប៉ុន្តែសមាជិកយោធាកាន់តែច្រើនឡើងបាននិយាយថា គ្រាន់តែចូលរួមក្នុងសមយុទ្ធហ្វឹកហាត់ដែលពួកគេបានបាញ់កាំភ្លើងរ៉ុក្កែតនិងគ្រឿងផ្ទុះផ្សេងៗបានធ្វើឱ្យពួកគេមានបញ្ហាផ្លូវកាយនិងប្រព័ន្ធសរសៃប្រសាទរួចទៅហើយ។

ទោះយ៉ាងណា ដោយសារតែខ្វះការសិក្សាលើបញ្ហានេះ ពួកគេតែងតែចំណាយលុយហោប៉ៅខ្លួនឯងសម្រាប់ការស្កែននិងការធ្វើតេស្តដើម្បីរករោគសញ្ញា TBI។

អតីតទាហានម៉ារីន២រូបបានប្រាប់វេបសាយ NPR ថា ពួកគេបានបាញ់កាំភ្លើងរ៉ុក្កែតរាប់រយគ្រាប់អំឡុងពេលធ្វើសមយុទ្ធយោធារយៈពេល២ឆ្នាំ ហើយឥឡូវនេះកំពុងជួបការលំបាកជាមួយការទប់លំនឹងខ្លួនប្រាណ ការផ្ចង់អារម្មណ៍ ការយល់ដឹងពី និងការចងចាំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត