នារីចម្លែក អាឡែរស៊ីជាមួយទឹក សូម្បីទឹកភ្នែកហូរ បែកញើស ឬ ប៉ះនឹងភេសជ្ជៈលើស្បែកតែបន្តិចបន្តួច ក៏បង្កកន្ទួលរមាស់ដ៏ឈឺចុកចាប់ដែរ

កាលពីថ្ងៃទី ២៧ កក្កដា ជាងថតរូបស្រីម្នាក់បានលាតត្រដាងពីអាឡែរស៊ីជាមួយទឹកដ៏កម្ររបស់នាង ដែលបង្កឱ្យរមាស់ឈឺចុកចាប់ពេញរាងកាយរបស់នាង ប្រសិនបើនាងបែកញើសឬយំ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Daily Mail។

នាង Valentina Bones ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជំងឺក្រពេញទឹកមាត់ដ៏កម្រមួយកាលពីមួយទសវត្សរ៍មុន។

ស្ត្រីអាយុ ២៥ ឆ្នាំ ដែលរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ារូបនេះ ចេញរមាស់កន្ទួលភ្លាមៗ ២ នាទី បន្ទាប់ពីប៉ះពាល់ជាមួយទឹកក្តៅឧណ្ហៗ ប៉ុន្តែបើប៉ះទឹកត្រជាក់ គឺចំណាយពេលច្រើននាទីជាងនេះទើបចេញរមាស់។

កញ្ញា Valentina Bones អះអាងថា ស្បែកកន្ទួលរមាសក្រហមនេះបណ្តាលឱ្យនាងមានអារម្មណ៍ដូច "កំពុងស្ថិតក្នុងខ្ទះខ្លាញ់" នៅពេលនាងចេញកន្ទួលរមាសរាល់ពេលប៉ះទឹក។

ស្ថានភាពរបស់នាងបានធ្វើឱ្យជនចម្លែកសម្លក់មើលនាងមិនដាក់ភ្នែក ដែលធ្វើឱ្យនាងមានអារម្មណ៍ថាមិនមានសុវត្ថិភាព ប៉ុន្តែនាងបានរកវិធីដើម្បីគ្រប់គ្រងផលប៉ះពាល់នេះ។

និយាយអំពីទុក្ខលំបាករបស់នាងជាលើកដំបូង នាងបានបកស្រាយថា "សម្រាប់ខ្ញុំ រាល់វត្ថុរាវសុទ្ធតែបង្កឱ្យចេញរមាស់ ក្នុងនោះមានដូចជា ទឹក ញើស ទឹកមាត់ និង សូម្បីតែទឹកផ្លែឈើស្រស់។ ខ្ញុំមិនធ្វើសកម្មភាពកីឡាឬលំហាត់ប្រាណណាមួយទេ ព្រោះខ្ញុំដឹងថាខ្ញុំនឹងត្រូវគេសម្លក់សម្លឹងមើលដោយសារតែស្បែកខ្ញុំចេញរមាស់ចម្លែក។ ខ្ញុំជ្រើសរើសរៀនសាកលវិទ្យាល័យពេលយប់ ព្រោះរៀនពេលថ្ងៃក្តៅនិងបង្កឱ្យបែកញើស។ ដរាបណាស្បែកខ្ញុំស្ងួត នោះអាឡែរស៊ីជាមួយទឹកនឹងមិនអាចធ្វើឱ្យខ្ញុំពិបាកចិត្តបានឡើយ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត