adverise with khmeread Jennifer lawrence vanity fair 11 november cover ss01

Jennifer Lawrence ជាប់ជាតារាស្រីដែលមានតម្លៃខ្លួនខ្ពស់ជាងគេប្រចាំឆ្នាំ២០១៥

          តារាស្រី Jennifer Lawrence គឺ​ជា​បេក្ខភាព​ជ័យ​លាភី​អូស្កា​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់ជាង​គេ​នៅ​ក្នុងកម្មវិធីប្រគល់ពាន 2016  Academy Awards នេះ​បើ​តាម​ទស្សនាវដ្តី Forbes ។

          តារាស្រីដែលត្រូវ​បាន​ជ្រើស​តាំងប្រជែង​យក​ពាន​តារាស្រី​ឆ្នើម​ដាច់​គេ​​សម្រាប់​ការ​សម្តែង​របស់នាងជាតួអង្គ Joy Mangano ក្នុងរឿង “Joy” រក​បាន​ចំ​ណូល​មិន​ទាន់​ហូត​ពន្ធ​៥២​លាន​ដុល្លារ​ ចន្លោះ​ខែ​មិថុនាឆ្នាំ​២០១៤​ដល់ឆ្នាំ​២០១៥​។

          Lawrence ទទួល​បាន​ប្រាក់ច្រើនគួរសម​​សម្រាប់​ការ​សម្តែង​​ជា​តួ​អង្គ​ Katniss Everdeen ក្នុងរឿង “The Hunger Games” ហើយ​តាម​ព័ត៌មាន​ថា បាន​ទទួល​ការទូរទាត់ប្រាក់​ជាមុន​សម្រាប់​រឿង “Joy” ផងដែរ។ នាង​ក៏​មាន​កិច្ច​សន្យា​ដែលមានទឹកប្រាក់ច្រើនសន្ធឹក​សន្ធាប់​ជាមួ​យក្រុមហ៊ុន Dior ផងដែរ។​

          ប្រាក់ចំណូល​របស់​តារាស្រីរូបនេះ​បាន​ធ្វើ​ឲ្យ​នាង​ក្លាយជា​តារាស្រី​ដែល​មាន​តម្លៃខ្លួន​ខ្ពស់ជា​ងគេ​ប្រចាំឆ្នាំ​២០១៥​។ តារាស្រី Avengers McCarthy រក​បាន​ចំណូល​២៣​លាន​ដុល្លារ  Fan Bingbing មាន​ប្រាក់ចំណូ​ល​២១​លាន​ដុល្លារ​និង Jennifer Aniston រកចំណូល​បាន​១៦,៥​លាន​ដុល្លារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់