ទម្លាប់ ៦ យ៉ាងត្រូវចៀសវាងឱ្យបាន ដើម្បីកុំឱ្យលើសជាតិស្ករក្នុងឈាម

ប្រសិនបើអ្នករកឃើញថាអ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងស្ថិតក្នុងហានិភ័យកើតវា បន្ទាប់មកវាដូចទៅនឹងអ្វីដែលវេជ្ជបណ្ឌិតបានព្រមានអ្នកថាឱ្យរក្សាកម្រិតជាតិស្ករក្នុងឈាមត្រឹមកម្រិតល្មម ឬស្ថិតក្នុងកម្រិតដែលមានសុខភាពល្អ។

បើមិនដូច្នោះទេវាអាចពិបាកក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នក ដែលនេះអាចបង្កឱ្យមានផលវិបាកជាច្រើនដូចជាការខូចសរសៃប្រសាទ បញ្ហាស្បែក ជំងឺតម្រងនោម បញ្ហាភ្នែក ជំងឺលើសឈាម និងជំងឺបេះដូងជាដើម។ ហើយសូម្បីតែអ្នកមិនមានជំងឺទឹកនោមផ្អែមក៏ដោយ, ការមានជាតិស្ករខ្ពស់នៅក្នុងឈាមអាចនាំអ្នកបញ្ហាដូចរៀបរាប់ខាងលើ។

ដើម្បីរក្សាកម្រិតជាតិស្កររបស់អ្នកពីការកើនឡើង គឺមានទម្លាប់ប្រចាំថ្ងៃមួយចំនួនដើម្បីចៀសវាង ហើយវាគឺទម្លាប់ដែលមនុស្សជាច្រើនកំពុងប្រព្រឹត្តដោយមិនដឹងខ្លួន។ ដើម្បីជៀសវាងការកើនឡើងជាតិស្ករក្នុងឈាមរួមមានដូចខាងក្រោមនេះ៖

១. ជៀសវាងកុំពិសាភេសជ្ជៈកំប៉ុងច្រើន។
២. កុំបរិភោគអាហារដែលមានជាតិប្រៃខ្លាំង។
៣​. កុំបរិភោគជាតិស្ករច្រើនលើសលុប។
៤. កុំបរិភោគអាហារមានជាតិខ្លាញ់ច្រើន។
៥. ជៀសវាងអសកម្មគ្រប់ពេលវេលា។
៦. និង ជៀសវាងជក់បារី៕

adverise with khmeread

អ្នកនឹងចូលចិត្ត