adverise with khmeread Madonna 3214519b

Madonna ទម្លាយរឿងអាស្រូវរបស់គ្រូបង្ហាត់ផ្ទាល់ប្រាប់ទស្សនិកជន២ម៉ឺននាក់

          តារាចម្រៀង​ប៉ប់​ជើង​ចាស់​ Madonna បាន​វាយ​ប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​គ្រូបង្ហាត់ម្នាក់ក្នុង​ចំណោម​គ្រួបង្ហាត់​ផ្ទាល់​របស់​ខ្លួន​កាល​ពីយប់​ថ្ងៃ​ប្រហស្បតិ៍ ដោយ​អះអាងថា គ្រូបង្ហាត់រូបនេះ​បាន​ដេកជាមួយ​មិត្ត​ប្រុស​របស់​នាង។

          ដោយ​បង្ហាញ​មុខ​នៅលើ​ឆាកសម្តែង​ក្នុង​ប្រទេស​ហ្វីលីពីន​អំឡុង​ជុំសម្តែង​ថ្មី​បំផុតនៃ​ដំណើរ​សម្តែង​ “Revel Heart” របស់ខ្លួន តារាចម្រៀង​ប៉ប់វ័យ​៥៧​ឆ្នាំ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​២០.០០០​នាក់​ភ្ញាក់ផ្អើល​ ដោយ​បានបង្ហើបប្រាប់​ពី​ទំនាក់ទំនង​ដ៏ជូរចត់​ជាមួយនឹង​ស្ត្រីជន​ជាតិហ្វីលីពីនដែល​ជាគ្រូបង្ហាត់​ផ្ទាល់​​​របស់​ខ្លួន​ ដោយ​អះអាង​ថា ខ្លួន​បាន​បណ្តេញ​នាង​ចេញ​ បន្ទាប់ពី​បាន​ដឹងរឿងរ៉ាវ​ក្រៅឆាក​ជាមួយ​មិត្ត​ប្រុស​របស់​ខ្លួន។

          ខណៈ Madonna មិន​បានបង្ហាញអត្តសញ្ញាញ​ស្ត្រីដែល​ជា​គ្រូបង្ហាត់​​របស់​ខ្លួន​នោះ សេចក្តីរាយការណ៍​ជា​ច្រើន​បាន​លើកឡើង​ថា ស្ត្រីម្នាក់នោះគឺនាង Nicole Winhoffer ។​ អ្នកទាំងពីរ​ធ្លាប់​ជាមិត្ត​ជិតស្និទ្ធ​រហូតដល់ឆ្នាំ​២០១៤​ មុន​​ពេល​​អ្នកទាំងពីរ​ចែក​ផ្លូវគ្នា៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់