adverise with khmeread 20ff95e3 525c 4386 858f 02e94f0465d9

ដោយសារតែរឿងប្រច័ណ្ឌប្រពន្ធទី៣ជះថ្នាំលាបផ្ទះ ស្រោចលើប្រពន្ធទី២

     ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធទី២ម្នាក់ដាក់ពាក្យបណ្ដឹងនៅ ប៉ុស្ដិ៍ប៉ូលិសឫស្សីកែវ ស្ត្រីម្នាក់ទៀត ជាប្រពន្ធចុងទី៣ (របស់ប្តី)បន្ទាប់ពីបានយកថ្នាំលាបផ្ទះពណ៌ខៀវមកជះពីលើក្បាលស្រោចពេញខ្លួន បោចសក់និងខ្វាចមុខគាត់ឲ្យរបួសដោយសារតែរឿងប្រច័ណ្ឌបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៥ នៅចំណុចផ្ទះជួល ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិមិត្តភាព សង្កាត់-ខណ្ឌឫស្សីកែវ។

      ស្ត្រីរងគ្រោះជា ប្រពន្ធចុងទី២ឈ្មោះ សុំ សម្បត្តិ អាយុ៣១ឆ្នាំ មានមុខរបរជាអ្នកគក់​ខោរ​អាវតាមផ្ទះ រស់ជាមួយប្ដីឈ្មោះ អ៊ុ សារិន អាយុ៦៣ឆ្នាំ មានមុខរបរជាអ្នកគក់ជេរដី ស្នាក់នៅចំណុច កើតហេតុខាងលើ។ រីឯជនបង្កជាប្រពន្ធទី៣ ឈ្មោះ នៅ សាម៉េត បច្ចុប្បន្នមានទីលំ​នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

       ស្ត្រីរងគ្រោះបានឲ្យថា ដំបូងគាត់និងប្តីគាត់កំពុងងូតទឹក ស្រាប់តែឃើញស្ត្រីជាប្រពន្ធទី៣បានដើរចូលមកដល់ ក្នុងដៃមានកាន់ប៊ីដុងប្រេងលាបថ្នាំផ្ទះពណ៌ខៀវ ហើយជះថ្នាំស្រោចលើរូបគាត់ពេញខ្លួន និងប្ដីរបស់គាត់ ហើយបានបោចសក់និងខ្វាចមុខគាត់ឲ្យរងរបួសមុខ និងប្រឡាក់ពេញខ្លួន សុទ្ធតែថ្នាំលាបផ្ទះ ដោយសារតែរឿងប្រច័ណ្ឌ រួចស្ត្រីជាអ្នកបង្កដែលប្រពន្ធទី២ បានរត់គេចខ្លួនបាត់ ។ 

      នេះចាត់ទុកជាសំណាងល្អដែលស្ត្រីជាប្រពន្ធចុងទី៣ជះថ្នាំលាបផ្ទះ ប្រសិនជះទឹកអាស៊ីតវិញ ច្បាស់ជាវីវរធំមិនខាន ៕

adverise with khmeread

មតិយោបល់