មូលហេតុដែល Jack Ma មិនជួលបេក្ខជនរៀនពូកែមកធ្វើការ

មហាសេដ្ឋីចិនលោក Jack Ma ជឿជាក់ថា គោលនយោបាយមិនជួលបេក្ខជនរៀនពូកែសម្រាប់ការងារ អំឡុងពេលឆ្នាំដំបូងៗរបស់ក្រុមហ៊ុន Alibaba នៅទីបំផុត វាពិតជាទទួលបានផល។

យោងតាមសៀវភៅ "ALIBABA: The House That Jack Ma Built" លោក Ma ជួលបេក្ខជន ណាដែលមានពិន្ទុទាបជាងនិស្សិតបញ្ចប់ការសិក្សាពូកែដាច់គេ ១ ឬ ២ កាំ។

និពន្ធដោយទីប្រឹក្សាវិនិយោគចិនដែលមានមូលដ្ឋាននៅប្រទេសចិនគឺលោក Duncan Clark នៅក្នុងឆ្នាំ ២០១៦ សៀវភៅនេះក៏បានបង្ហាញពីគំនិតមិនពេញចិត្តរបស់លោក Ma ចំពោះអ្នកដែលបានបញ្ចប់ការសិក្សាពីសាលាពាណិជ្ជកម្មថា "វាមិនសំខាន់ឡើយដែលអ្នករៀនអនុបណ្ឌិត។ ភាគច្រើននៃអ្នករៀនចប់អនុបណ្ឌិត គឺមិនជោគជ័យឡើយ លុះត្រាតែពួកគេត្រឡប់មកវិញពីការសិក្សាអនុបណ្ឌិត និងបំភ្លេចអ្វីដែលពួកគេបានរៀននៅសាលារៀននោះ ហើយពួកគេនឹងមានប្រយោជន៍។ ដោយសារតែសាលាបង្រៀនចំណេះដឹង ការចាប់ផ្ដើមអាជីវកម្មគឺតម្រូវឱ្យមានប្រាជ្ញា។ ប្រាជ្ញាត្រូវការបទពិសោធន៍។ ហើយចំណេះដឹងអាចនឹងត្រូវការវាតាមរយៈការប្រឹងធ្វើការ"។

ក្នុងនាមជាសហគ្រិនម្នាក់ Ma បានចង្អុលបង្ហាញថា បេក្ខជនដាក់ពាក្យធ្វើការដែលគេហៅថា "ពួកវរជននៅមហាវិទ្យាល័យ" មាននិន្នាការទទួលបានការខកចិត្តយ៉ាងងាយស្រួលបំផុត នៅពេលប្រឈមនឹងបញ្ហាពិតប្រាកដ។

លោក Ma បានលាតត្រដាងក្នុងសុន្ទករថាមួយថា "ក្រុមការងារដ៏ល្អមួយ មិនមែនមានន័យថាអ្នកជួលមនុស្សដែលពូកែៗ ពីសាកលវិទ្យាល័យ Harvard ឬពីក្រុមហ៊ុនពហុជាតិ ឬពីក្រុមហ៊ុន Fortune 500 នោះឡើយ"។

"ខ្ញុំចងចាំថាពេលយើងរកប្រាក់បាន ៥ លានដុល្លារដំបូង យើងគិតថា "ឥឡូវយើងមានប្រាក់ហើយ" ។ ពី ៥ ម៉ឺនដុល្លារទៅ ៥ លានដុល្លារ ដូច្នេះយើងត្រូវជួលមនុស្សដ៏អស្ចារ្យ។ យើងបានជួលប្រធានអនុប្រធានជាន់ខ្ពស់ចំនួន ១០ រូបមកពីក្រុមហ៊ុនពហុជាតិជាច្រើន។ បុរសម្នាក់ដែលជាអនុប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនធំមួយគាត់បានឱ្យខ្ញុំនូវផែនការអាជីវកម្មមួយដែលជាផែនការទីផ្សារ : ១២ លានដុល្លារ"។

"ហើយខ្ញុំនិយាយថា "ហេ យើងមានតែ ៥ លានដុល្លារប៉ុណ្ណោះ តើអ្នកអាចឱ្យខ្ញុំមានគម្រោងអាជីវកម្មសម្រាប់ថវិកាឆ្នាំក្រោយក្នុងការរកទីផ្សារបាន ១២ លានដុល្លារយ៉ាងដូចម្តេច?"។

អនុប្រធានផ្នែកទីផ្សារ និយាយថា "Jack ខ្ញុំមិនដែលធ្វើគម្រោងអ្វីនៅខាងក្រោម ២០ លានដុល្លារទេ!"។

"ជួលមនុស្សដែលត្រឹមត្រូវមិនចាំបាច់ជាមនុស្សល្អបំផុតនោះទេ។ មនុស្សល្អបំផុតជានិច្ចកាលជាអ្នកដែលមានការបណ្តុះបណ្តាល។ មិនមាន "មនុស្សល្អបំផុត" ណានៅលើទីផ្សារទេ ហើយមនុស្សល្អបំផុតសម្រាប់អ្នកគឺជាអ្នកដែលអ្នកបានបង្ហាត់ដោយផ្ទាល់"។

Ma យល់ថា មានតែបុគ្គលស្បែកមុខក្រាស់ប៉ុណ្ណោះដែលអាចជួយឱ្យក្រុមហ៊ុនមួយរស់បាននៅក្នុងសេដ្ឋកិច្ចទំនើប។

Ma ជារឿយៗនិយាយទៅកាន់បុគ្គលិកថ្មីថា "ថ្ងៃនេះគឺថ្ងៃដ៏ឃោរឃៅ ថ្ងៃស្អែកកាន់តែឃោរឃៅជាងនេះទៅទៀត ប៉ុន្តែថ្ងៃខានស្អែកគឺថ្ងៃស្រស់បំព្រង។ ទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើននឹងស្លាប់នៅយប់ថ្ងៃស្អែក។ ពួកគេនឹងមិនអាចមើលឃើញពន្លឺព្រះអាទិត្យនៅខានស្អែកទេ" ៕


 

adverise with khmeread