ដើម្បីឱ្យទំនាក់ទំនងប្តីប្រពន្ធគង់វង្សស្ថិតស្ថិរជាដរាប អនុវត្ត ៦ ចំណុចនេះឱ្យបាន...ចំណុចចុងក្រោយសំខាន់ជាងគេ!

តើត្រូវធ្វើយ៉ាងណា ប្រសិនបើអ្នកធុញទ្រាន់នឹងទំនាក់ទំនងស្នេហារបស់អ្នក? ពិតណាស់ នេះជាសំណួរដ៏ពិបាកឆ្លើយ ព្រោះគូស្នេហ៍ខ្លះ ចាប់ដៃរៀបការជាមួយគ្នាហើយនៅមិនប្រាកដថាទំនាក់ទំនងពួកគេនឹងអាចរក្សាបានយូរកម្រិតណានោះទេ។ អ្នកខ្លះទៀតល្អូកល្អិនតែគ្រាដំបូង ក៏ប្រែជាជូរចត់ ឈានដល់លែងលះក៏មាន។ ប្រសិនបើលោកអ្នកមានមន្ទិល អាចអនុវត្តចំណុចទាំង ៦ ដូចខាងក្រោម ដើម្បីរក្សាទំនាក់ទំនងឱ្យគង់វង្សជាដរាប។ 

១. ប្តីប្រពន្ធចេះអត់ឱននិងអធ្យាស្រ័យគ្នាមិនដែលលស់ពេលម្តងណាឡើយ។ ពាក្យថាយល់ច្រឡំ សឹងតែមិនឮនោះឡើយ សុខចិត្តធ្វើមិនដឹងមិនឮ ធ្វើហីឱ្យតែបានសុខផ្លូវចិត្តទាំងសងខាង។ ឆាប់ខឹងឆាប់បាត់ ឬឯប្តីចេះលួងប្រពន្ធ និងប្រពន្ធចេះលួងប្តី ឱ្យតែខឹងគ្នាម្តងៗ ពោលគឺមិនដែលចេះខឹងគ្នាយូរទេ។ 

២. ពាក្យថារវល់មិនមែនជាឧបសគ្គសម្រាប់ទំនាក់ទំនងរវាងពួកគេឡើយ។ ម្នាក់ៗទោះរវល់ក៏ខំឆ្លៀតនាំគ្នាដើរលេងនេះនោះដែរ ដើម្បីកុំឱ្យសោះកក្រោះក្នុងគ្រួសារ។ ហេតុដូច្នេះហើយ ពួកគេរមែងរក្សាបានភាពរីករាយនឹងគ្នាជានិច្ច។

៣. ពួកគេមានទំនាក់ទំនងផ្លូវភេទញឹកញាប់នឹងគ្នា ដែលរឹតជួយបង្កើនភាពស្និទ្ធស្នាលរវាងប្តីនិងប្រពន្ធ។ 

៤. ពួកគេជឿជាក់លើគ្នាបំផុត ដែលនេះហើយជាចំណុចខ្លាំងបំផុតដើម្បីរក្សាទំនាក់ទំនងឱ្យគង់វង្សបានយូរ។ ពួកគេមិនដែលមានអាថ៍កំបាំងលាក់លៀមនឹងគ្នានោះឡើយ។ តែអាថ៍កំបាំងឯកជនខ្លះ បើលាក់បានលាក់ទៅ ពុំមានបញ្ហាអ្វីទេ។ 

៥. ពួកគេមានគោលបំណងអនាគតស្រដៀងគ្នា គឺចង់កសាងគ្រួសារល្អ មានកូនតាមចំនួនចង់បានណាមួយ និងអប់រំពួកគេឱ្យក្លាយជាអ្វី...។ល។

៦. ពួកគេស្រឡាញ់គ្នាដោយផ្អែកលើចរិត មិនមែនរូបសម្បត្តិឬទ្រព្យសម្បត្តិខាងក្រៅខ្លួន៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត