adverise with khmeread 9743a62b c0bf 4f4f 941c 7a5ac37be554

បុរស​ម្នាក់​ជិះ​រថយន្ត​ប៉ះ​ជាមួយ​ម៉ូតូ​ដក​កាំភ្លើង​បាញ់​គំរាម​ផ្អើល​ឈុ​ល

     ភ្នំពេញ  ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ពាក់​ស្លាក​លេខខ​.​ម​បាន​បើករថយន្ត​បុក​ម៉ូតូ​ហើយ​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​ត​រូ​វ​បាន​កម្លាំង​អាវុធហត្ថ​ដេញចាប់បាន​។​

    មាន​ហេតុការណ៍​កើតឡើង​មួយ ដោយ​ម្ចាស់​រថយន្ត Lexus RX330 មួយគ្រឿង ពាក់​ស្លាក​លេខ​៖ ខ​.​ម 2-6882 បាន​បាញ់ប្រហារ​ចំនួន​១​គ្រាប់ ទៅលើ​អ្នកជិះ​ម៉ូតូ​តាមផ្លូវ​ម្នាក់ ខណៈដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​។​

     បន្ទាប់ពី​បាញ់ប្រហារ​ទៅលើ​អ្នកជិះ​ម៉ូតូ (​អ្នកជិះ​ម៉ូតូ​មិនមាន​រងរបួស​) ម្ចាស់​រថយន្ត Lexus RX330 បាន​បើក​រត់គេច ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុងភ្នំពេញ តាម​ចាប់បាន​នៅ​ចំណុច​ក្បែរ​ផ្សារ​ហេង​លី តាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រួច​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​សាកសួរ​។ មន្ត្រី​អាវុធហត្ថ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនបង្ក​នៅឡើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់