មួយកែវនេះគឺសមល្មម ជួយបណ្តេញជាតិពុលទាំងអំបាលម៉ានចេញពីរាងកាយរបស់លោកអ្នក

លើផែនដីនេះ មានវិធីសាស្ដ្រក្នុងការបណ្ដេញជាតិពុលពីក្នុងខ្លួនប្រាណច្រើនណាស់។ ប៉ុន្ដែសំណួរតែមួយគត់ថាតើវិធីទាំងនោះ គឺជាអ្វី? ការដែលមិនបណ្ដេញជាតិពុលក្នុងខ្លួនប្រាណរបស់អ្នក វាមានផលប៉ះពាល់ជាច្រើនដល់រាងកាយរបស់អ្នក បើធ្ងន់ធ្ងរអាចឈានទៅដល់ការកើតមហារីកក៏មាន។ ហើយជាតិពុលទាំងនោះ បង្កឡើងដោយសារអាហារ Fast Food អាហារកែច្នៃ ស្ដ្រេស ជក់បារី ការសេពជាតិស្រវឹងលើសកំណត់ និងច្រើនទៀត។

ដូច្នេះកុំឱ្យជាតិពុលមកវាយប្រហារអ្នកមុន ខាងក្រោមនេះ គឺជារូបមន្តបណ្ដេញជាតិពុលដែលអ្នកត្រូវការ។

* គ្រឿងផ្សំ៖
- ផ្លែប៉ោម ទំហំល្មម ចំនួន ៤ ផ្លែ
- ក្រូចឆ្មា ១ គ្រាប់
- ខ្ញីម៉ដ្ឋ ៣ ស្លាបព្រាកាហ្វេ
- ទឹកមួយកែវ

* របៀបធ្វើ៖
ចិតសំបកក្រូចឆ្មា និងផ្លែប៉ោម រួចហាន់វាជាចំណិតៗ និងដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនទឹកក្រឡុក កិនឱ្យសព្វសឹមពិសា ជាការស្រេច៕

adverise with khmeread

អ្នកនឹងចូលចិត្ត