adverise with khmeread 376df1c8 7a54 4b90 a757 7e53b8fe8414

រថយន្ដ​ដឹក​ទុយោ​រេ​វ័ធ​ចំ​ស្ត្រី​២​នាក់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ដួល​ស្លាប់ និង​របួស

    កំពង់ចាម ៖ រថយន្ត Vigo មួយគ្រឿង​បាន​ដឹក​ទុយោ​ពេញ ហៀរ​ចេញមក​ខាងក្រោយ​រថយន្ត ហើយ​ពេល​កំពុង​បើកបរ​នោះ ស្រាប់តែ​ទុយោ​វ័ធ​ចំ​ស្ត្រី​២​នាក់ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា បណ្តា​ឲ្យ​ដួល​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​។​


     គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បានកើត​ឡើង នៅ​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ខាងជើង​ស្ពាន​ព្រែក ភូមិ​ព្រែកជីក សង្កាត់​សំបួរមាស ក្រុង​-​ខេត្តកំពង់ចាម​។​
    រថយន្ត​បង្ក​ម៉ាក Vigo ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2G-3267 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ចេង វិសាល អាយុ​៣១​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​22B សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​។​


    ចំណែក ជនរងគ្រោះ​ដែល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​មានឈ្មោះ សេក បូ​វីន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​និង​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ឈ្មោះ ពុល ស៊ី​បូរី​ន​។​


    ប៉ូលិស​បាន​ឲ្យ​ដឹងថា  មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌​ស​គ្មាន​ស្លាក​លេខ បានធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ។ ពេលនោះ រថយន្ត​បង្ក​មកពី​ខាងមុខ​ដែល​ដឹក​ទុយោ​ពេញ ស្រាប់តែ​ទុយោ​នោះបាន​វ័ធ​ត្រូវ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ បោក​ត្រឡប់ត្រឡិន​រហូត​ស្លាប់ និង​របួស​តែម្តង​។​


    អ្នកបើករថយន្ត ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់ខ្លួន​ភ្លាមៗ ក្រោយ​កើតហេតុ ហើយ​ប៉ូលិស​ក៏​បង្ហាញ​ការសោកស្តាយ​ផងដែរ ចំពោះ​ជនរងគ្រោះ​ទាំង​២​នាក់ បើសិន​បាន​ពាក់មួក​សុវត្ថិភាព​ក៏​មិន​រងគ្រោះ​ដល់​ថ្នាក់​នេះដែរ​។​


    ក្រោយ​កើតហេតុ ទាំង​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្តទៀត​៕

 

adverise with khmeread

មតិយោបល់