ប្រទាលកន្ទុយក្រពើមិនគួរដាំនៅក្រៅផ្ទះទេ បើមិនចង់ឱ្យវានាំសំណាងអាក្រក់ ហើយបើចង់បង្កើនមន្តស្នេហ៍គួរដាំផ្កាមួយនៅក្នុងបន្ទប់គេង

ផ្កាតែងតែជាផ្នែកមួយនៃការតុបតែងនៅក្នុងផ្ទះ ការិយាល័យ ក្រុមហ៊ុន និងក្នុងទីកន្លែងផ្សេងៗជាច្រើនទៀត។ ក្រៅពីតុបតែងបរិវេណខាងក្នុងអគារ ផ្កាមួយចំនួនអាចជួយជំរុញលំហូរថាមពលវិជ្ជមាន។ ការបណ្តេញថាមពលចង្រៃចេញពីជុំវិញខ្លួនអ្នក គឺជាជំហានដ៏អស្ចារ្យឆ្ពោះទៅរកសុខភាពល្អ ទ្រព្យសម្បត្តិ និងសុភមង្គល។ 

 

សម្រាប់អ្នកដែលចង់ទាក់ទាញសំណាងល្អចូលផ្ទះនិងនាំមកនូវមន្តស្នេហ៍ទាក់ទាញដល់មនុស្សក្នុងផ្ទះ គួរដាំផ្កាដូចខាងក្រោម៖

១. ប្រទាលកន្ទុយក្រពើ
ក្រៅពីអត្ថប្រយោជន៍សុខភាពដ៏សម្បូរបែប ប្រទាលនេះក៏ទាក់ទាញសំណាងល្អ និង ថាមពលវិជ្ជមានផងដែរ។ មិនគួរទុកវានៅក្រៅផ្ទះឱ្យត្រូវពន្លឺថ្ងៃនោះទេ ព្រោះត្រូវកម្តៅវាបែរជានាំមកនូវថាមពលអវិជ្ជមានចូលផ្ទះទៅវិញ។ ប្រទាលកន្ទុយក្រពើចូលចិត្តទឹកណាស់ ប៉ុន្តែមិនបានន័យថាវាចង់ត្រាំទឹកជាប់រហូតនោះដែរ។ យកប្រទាលនេះទុកក្នុងផ្ទះ ឬ កន្លែងមានម្លប់ល្អ ហើយត្រូវមានប្រព័ន្ធច្រោះទឹក ដើម្បីកុំឱ្យដក់ទឹកបណ្តាលឱ្យងាប់ប្រទាល។ ឧស្សាហ៍ស្រោចទឹកដល់វា ឱ្យតែឃើញស្ងួតស្រោចៗ តែមិនត្រូវឱ្យដក់ទឹកត្រាំត្រែងនោះទេ។ ថាមពលបញ្ចេញដោយប្រទាលកន្ទុយក្រពើនឹងបណ្តេញសំណាងអាក្រក់ និងថាមពលអវិជ្ជមាន។ 

២. ផ្កាម្លិះ
ផ្កានេះនាំមកនូវថាមពលវិជ្ជមាន និងជួយពង្រឹងទំនាក់ទំនងស្នេហា និងជួយបណ្តុះពន្លកស្នេហ៍ដល់អ្នកនៅលីវ។ ក្លិនក្រអូបឈ្ងុយឈ្ងុបរបស់វាជួយបំបាត់ស្ត្រេស និងទាក់ទាញថាមពលវិជ្ជមាន។ ផ្កាម្លិះគួរដាក់ក្នុងផ្ទះនៅក្បែរបង្អួចខាងត្បូង ឬ ដាក់ក្រៅផ្ទះក៏បាន តែត្រូវដាក់នៅទិសខាងជើង ឦសាន ឬ ខាងកើត៕

adverise with khmeread

អ្នកនឹងចូលចិត្ត