ផ្តាសាយញ៉ាំខ្ញី ដំបៅក្រពះញ៉ាំស្ពៃក្តោប ខ្សោយភ្នែកញ៉ាំការ៉ុត...ចុះជំងឺដទៃទៀតគួរញ៉ាំអី?

បន្លែ គឺជាប្រភេទសារធាតុចិញ្ចឹមដែលអ្នកត្រូវការ ជាពិសេសនៅពេលអ្នកខ្វះវីតាមីន ឬសារធាតុផ្សេងៗក្នុងរាងកាយ។ ហើយខាងក្រោមនេះ គឺជាប្រភេទអាហារព្យាបាលតាមជំងឺ អ្នកត្រូវការបំផុត។

១. ផ្ដាសាយ - ការ៉ុត ម្នាស់ ខ្ញី និងខ្ទឹមស។
២. បាក់ទឹកចិត្ត - ការ៉ុត ផ្លែប៉ោម ស្ពៃស្ពីណាច់ និងឆៃថាវក្រហម (Beet)។
៣. ឈឺក្បាល - ផ្លែប៉ោម ត្រសក់ ស្ពៃក្រញាញ់ ខ្ញី និងឃិនឆាយ។
៤. ទឹកនោមផ្អែម - ការ៉ុត ស្ពៃស្ពីណាច់ និងឃិនឆាយ។
៥. ដំបៅក្រពះ - ស្ពៃក្ដោប ការ៉ុត និងឃិនឆាយ។
៦. ជំងឺហឺត - ការ៉ុត ស្ពៃស្ពីណាច់ ផ្លែប៉ោម ខ្ទឹមស និងក្រូចឆ្មា។
៧. លើសឈាម - ឆៃថាវក្រហម ផ្លែប៉ោម ឃិនឆាយ ត្រសក់ និងខ្ញី។
៨. រលាកសន្លាក់ - ការ៉ុត ឃិនឆាយ ម្នាស់ និងក្រូចឆ្មា។
៩. បណ្ដេញជាតិពុលពីតម្រងនោម - ការ៉ុត ឪឡឹក និងត្រសក់។
១០. គ្រួសតម្រងនោម - ផ្លែក្រូច ផ្លែប៉ោម ឪឡឹក និងក្រូចឆ្មា។
១១. ភ្នែកខ្សោយ - ការ៉ុត និងឃិនឆាយ។
១២. ស្ដ្រេស - ចេក ផ្លែស្ត្របឺរី និងផ្លែសារី។
១៣. ទល់លាមក - ការ៉ុត ល្ហុង ស្ពៃក្ដោប និងផ្លែប៉ោម។
១៤. អស់កម្លាំងល្ហិតល្ហៃ - ការ៉ុត ឆៃថាយក្រហម ផ្លែប៉ោមបៃតង ក្រូចឆ្មា និងស្ពៃស្ពីណាច់។
១៥. វិលមុខធេងធោង - ផ្លែប៉ោម ការ៉ុត ឆៃថាវក្រហម និងក្រូចឆ្មា។
១៦. ការចងចាំខ្សោយ - ផ្លែទទឹម ឆៃថាវក្រហម និងទំពាំងបាយជូរ។
១៧. ភ័យខ្លាច - ការ៉ុត ឃិនឆាយ និងផ្លែទទឹម។
១៨. ពិបាករំលាយអាហារ - ម្នាស់ ការ៉ុត ក្រូចឆ្មា និងជីរអង្កាម៕

adverise with khmeread

អ្នកនឹងចូលចិត្ត