adverise with khmeread 1

​ក្រោយពី​លក់​ភាគហ៊ុន​នៅ Arsenal អស់ លោក Farhad Moshiri ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លឹប Everton

​អតីត​ម្ចាស់​ភាគហ៊ុន​នៅ​ក្លឹប Arsenal លោក Farhad Moshiri បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​នៅ​ក្រុម Everton ហើយ​។​

​មានការ​រំពឹង​ពីដំបូង​ថា សមាគម​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក John Hay Moores នឹង​ចូលមក​គ្រប់គ្រង​ក្លឹប​ក្នុង​កិច្ចព្រមព្រៀង ២០០ លាន​ផោន ប៉ុន្តែ​លោក Moshiri ដែល​ទើបតែ​លក់​ភាគហ៊ុន​របស់លោក​នៅ​ក្រុម​កាំភ្លើង​ធំ​បាន​ឆក់យក​កិច្ចព្រមព្រៀង​នេះ​។​

​អ្នកជំនួញ​ដើ​ម្ប​កំណើត​អ៊ីរ៉ង់​រូបនេះ បានទទួល​ភាគហ៊ុន ៤៩,៩% របស់​ក្លឹប​បន្ទាប់ពី​លក់​ភាគហ៊ុន​របស់គាត់​ទៅ​ឲ្យ​លោក Alisher Usmanov នៅ​ក្លឹប Arsenal ហើយ​ឥឡូវ​គាត់​កំពុង​រង់ចាំ​ការអនុម័ត​ពី​ក្របខ័ណ្ឌ Premier League​។​

​ប្រធាន​ក្លឹប Everton លោក Bill Kenwright បាន​ប្រាប់​វេ​ប​សាយ​របស់​ក្លឹប​ថា "​បន្ទាប់ពី​ស្វែងរក​ដ៏​ហ្មត់ចត់​រួម​មក ខ្ញុំ​ជឿថា យើង​បាន​រកឃើញ​ដៃគូ​ដ៏​សក្តិសម​ដើម្បី​នាំ​ក្លឹប​ទៅមុខ​"​។​

"​ខ្ញុំ​ស្គាល់​លោក Farhad បាន​ច្បាស់​ក្នុង​រយៈពេល ១៨ ខែ​ចុងក្រោយ ហើយ​ចំណេះដឹង​បាល់ទាត់ ធនធាន​ហិរញ្ញវត្ថុ និង​ស្មារតី​គាំទ្រ​ក្រុម​អាវ​ខៀវ Everton បានធ្វើឱ្យ​ខ្ញុំ​ជឿជាក់ថា គាត់​ជា​មនុស្ស​សក្តិសម​បំផុត​ដែល​អាច​ទ្រទ្រង់ Everton"៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់