អង់គ្លេសព្រមានពលរដ្ឋខ្លួនអំពីអាកាសធាតុក្តៅជាង ៤០ អង្សានៅប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់

ការិយាល័យឧតុនិយមបានព្រមានថា អ្នកទេសចរអង់គ្លេសដែលធ្វើដំណើរទៅកាន់អេស្ប៉ាញ និងព័រទុយហ្គាល់នៅសប្តាហ៍នេះនឹងត្រូវប្រុងប្រយ័ត្នសីតុណ្ហភាពដ៏ក្តៅមិនធ្លាប់មានពីមុនមក។

សីតុណ្ហភាពជុំវិញឧបទ្វីបអាយប៊ឺរី អាចនឹងបំបែកកំណត់ត្រាទ្វីបអឺរ៉ុប ៤៧,៨ អង្សាក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

បើទោះជាសីតុណ្ហភាពក្ដៅបំផុតនឹងមកដល់ រមណីយដ្ឋានឆ្នេរសមុទ្រ Coastal ដែលមានប្រជាជនអង់គ្លេសរាប់ពាន់នាក់នឹងទៅដេកហាលថ្ងៃ ត្រូវបានគេព្យាករណ៍ថានឹងក្តៅខ្លាំង។

រលកកម្ដៅអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសម្រាប់អ្នកទេសចរអង់គ្លេស ដែលពួកគេមានឈ្មោះល្បីខាងដេកហាលថ្ងៃយូរទាំងកណ្ដាលថ្ងៃត្រង់៕


 

adverise with khmeread