អ្នកជំនាញព្រមានមិនឱ្យយកការ៉េមរលាយទៅក្លាសេម្តងទៀត ព្រោះហានិភ័យពុលចំណីមានខ្ពស់ណាស់

អ្នកអាចនឹងមានការប្រុងប្រយ័ត្នគ្រប់ពេលដែលដុតនំបឺហ្គ័រនិងដុតស្លាបមាន់ ប៉ុន្ដែការពុលអាហារអាចកើតឡើងនៅកន្លែងដែលលោកអ្នករំពឹងទុកតិចបំផុត នោះគឺក្នុងការ៉េមត្រជាក់។ 

នៅពេលយើងញ៉ាំអាហារពុល រាងកាយរបស់យើងឆ្លើយតបនឹងរោគសញ្ញាទាំងនោះ ដូចជា ឈឺពោះ រាគ ក្អួតចង្អោរ និង បាត់ចំណង់អាហារ។ យើងអាចដឹងពីវិធីទប់ស្កាត់ចំណីជាច្រើនកុំឱ្យផ្អូម ឬ ដុះផ្សិត ឬ ពុល ប៉ុន្តែអ្នកមិនដែលដឹងថា ការ៉េមក៏ចេះពុលដែរនោះទេ។ 

សាស្ត្រាចារ្យអង់គ្លេសលោក Amreen Bashir ជំនាញវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Aston University បានព្រមានថា ការ៉េមដែលរលាយ មិនត្រូវយកទៅក្លាសេម្តងទៀតនោះទេ ព្រោះវាបង្កឱ្យកើតបាក់តេរី Listeria ជាហេតុធ្វើឱ្យការ៉េមពុល។ នេះបើយោងតាមកាសែត Daily Mail ចេញផ្សាយកាលពីថ្ងៃទី១សីហា។

ដូច្នេះនៅពេលការ៉េមរលាយ គួរញ៉ាំឱ្យអស់ទៅ កុំយកទៅក្លាសេម្តងទៀតអី ប្រយ័ត្នឈឺពោះ រាគ ឬ ក្អួត៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត