អីក៏ខ្លាំងម៉្លេះ! ទើបអាយុ ១២ ឆ្នាំសោះត្រូវបានសាកលវិទ្យាល័យជាតិម៉ិកស៊ិកអនុញ្ញាតឱ្យចូលរៀនផ្នែករូបវិទ្យាជីវវេជ្ជសាស្រ្ត

សាកលវិទ្យាល័យស្វយ័តជាតិម៉ិកស៊ិក (UNAM) បាននិយាយថាខ្លួនបានទទួលយកសិស្សអាយុ១២ឆ្នាំមករៀនក្នុងកម្មវិធីសញ្ញាប័ត្របរិញ្ញាបត្រផ្នែករូបវិទ្យាជីវវេជ្ជសាស្រ្ត។

សាកលវិទ្យាល័យ UNAM បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី២សីហាថា ក្មេងប្រុសឈ្មោះ Carlos Santamaria Diaz គឺជានិស្សិតក្មេងជាងគេបំផុតក្នុងប្រវតិ្តសាស្ត្ររយៈពេលមួយសតវត្សរ៍របស់សាកលវិទ្យាល័យ។

Carlos Santamaria Diaz បានជាប់ការប្រឡងចូលសាកលវិទ្យាល័យ ហើយបានរៀនត្រៀមចូលសាកលវិទ្យាល័យរួចរាល់ហើយ នៅផ្នែកគីមីសាស្ត្រនៅក្នុងមណ្ឌលវិទ្យាសាស្ត្រហ្សែនរបស់ខ្លួន។ 

នៅអាយុ ៩ ឆ្នាំ Carlos Santamaria Diaz បានចូលរួមក្នុងកម្មវិធីសិក្សានៅសកលវិទ្យាល័យផ្នែកគីមីសាស្ត្រ ជីវវិទ្យា និងជីវសាស្រ្ត។

សាកលវិទ្យាល័យ UNAM បាននិយាយថា Carlos Santamaria Diaz នឹងត្រូវចាត់ទុកដូចជានិស្សិតដទៃទៀត ដោយគ្មានសិទ្ធិពិសេសឬអត្ថប្រយោជន៍អ្វីនោះឡើយ៕ 


 

adverise with khmeread