adverise with khmeread 1

​អ្នក​កាត់សេចក្តី​កម្មវិធី X Factor នាង Cheryl អាយុ​៣២ ឆ្នាំ​ទាក់ទង​ស្រឡាញ់​សមាជិក One Direction លោក Liam Payne អាយុ ២២ ឆ្នាំ​

នាង Cheryl Fernandez-Versini ត្រូវបាន​គេ​រាយការណ៍ថា​កំពុងមាន​ទំនាក់ទំនង​ស្នេហា​សំងាត់​មួយ​ជាមួយ​សមា​ជិ​ក្រុម One Direction លោក Liam Payne ។​

​តារា​ទាំងពីរ​រូបនេះ​ហាក់ដូចជា​ចាប់ផ្តើម​មានចិត្ត​ប្រតិព័ទ្ធ​នឹង​គ្នា​ចាប់​ខែធ្នូ​ឆ្នាំមុន បន្ទាប់ពី​អ្នក​កាត់សេចក្តី​ក្នុង​កម្មវិធី X Factor នាង Cheryl បា​នស​ម្រ​ច​ចិត្ត​លែងលះ​ជាមួយ​ស្វាមី​របស់​នាង​លោក Jean-Bernard ដែលមាន​វ័យ ៣៥ ឆ្នាំ​។​

Liam បាន​ប្រាប់​ទៅកាន់​មិត្ត​របស់គាត់​ថា "​គាត់​កំពុង​ឆ្កួត​វ​ង្វ​ង​នឹង​ស្នេហា​" ជាមួយ​តារាចម្រៀង​វ័យ ៣២ ឆ្នាំ Cheryl ។ ហើយ​មិត្តភក្តិ​ម្នាក់​របស់​នាក់​ទាំងពីរ​ក៏បាន​បញ្ជាក់ថា "​នេះ​គឺ​ពិតជា​ការព្រមព្រៀង​រវាង​គ្នា​នឹង​គ្នា​មែន​"​។​

​សេចក្ដីស្រឡាញ់​ដែល​កំពុងតែ​វាយប្រហារ​យ៉ាង​ក្តៅគគុក​មួយ​នេះ​បានធ្វើឱ្យ Liam ហាក់​បាន​ដូចជា​នឹង​កំពុង​បញ្ជាក់​សេចក្តីស្នេហា​របស់ខ្លួន​ដោយ​ការ​សាក់​រូប​ផ្កាកូលាប​លើ​ដៃ ដែល​ស្រដៀង​គ្នា​ទៅនឹង​រូបសាក់​របស់ Cheryl ដែលមាន​នៅលើ​ដងខ្លួន​របស់​នាង​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់