វេជ្ជបណ្ឌិតអង់គ្លេសណែនាំឪពុកម្តាយកុំអនុញ្ញាតឱ្យកូនៗប្រើស្មាតហ្វូន មុនពេលពួកគេឈានដល់អាយុចូលរៀននៅអនុវិទ្យាល័យ

អាណាព្យាបាលគួរតែផ្តល់ដំបូន្មានដល់កូនៗកុំឱ្យប្រើទូរស័ព្ទស្មាតហ្វូន មុនពេលពួកគេចូលរៀនថ្នាក់អនុវិទ្យាល័យ។ នេះបើយោងតាមប្រធានផ្នែកពេទ្យចិត្តសាស្រ្តមួយរូបបានប្រមាន។

លោកវេជ្ជបណ្ឌិត Jon Goldin បានអះអាងថា ឪពុកម្តាយគឺត្រូវបានបង្ខំចិត្តក្នុងការទិញឧបករណ៍ប្រើប្រាស់ទំនើបៗទាំងនេះសម្រាប់កូនតូចៗរបស់ពួកគេ ដូច្នេះពួកគេគឺមិនកណ្តោចកណ្តែងតែឯងនៅឯសាលារៀនរបស់ពួកគេ។

អនុប្រធាននៃសាកលវិទ្យាល័យ Royal College of Psychologists រូបនេះបាននិយាយថា ការណែនាំរបស់រដ្ឋាភិបាលអង់គ្លេសអំពីពេលវេលាដើម្បីផ្តល់ទូរស័ព្ទស្មាតហ្វូនដល់កុមារអាចជួយដល់ឪពុកម្តាយឈរលើគោលជំហរជាឪពុកម្តាយ ដែលមិនទទួលផលប៉ះពាល់ពីបរិយាកាសសង្គមបច្ចុប្បន្ន។

គាត់បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងធ្វើឱ្យក្មេងមានបញ្ហាថប់បារម្ភ និងធ្លាក់ទឹកចិត្ត ហើយពេលវេលាដែលបានចំណាយទៅលើអនឡាញអាចធ្វើឱ្យពួកគេងាយរងគ្រោះដោយបញ្ហាគំរាមកំហែង ការរំខានដោយអេឡិចត្រូនិច។

វេជ្ជបណ្ឌិតចិត្តសាស្រ្តរូបនេះបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដូចជា Facebook និង Twitter បង្កើតភាពលំបាកបន្ថែមទៀតសម្រាប់ក្មេងៗដែលកុហកពីអាយុរបស់ពួកគេ ដើម្បីបង្កើតគណនី មុនពេលពួកគេឈានដល់វ័យ ១៣ឆ្នាំ៕


 

adverise with khmeread