adverise with khmeread 1

​តើ​សមាជិក​ក្រុម​មួយរូប​របស់ A Pink បាន​ព្យាយាម​លួច​ចម្លង​ស្ទីល​របស់​ស្រី​ស្រស់ Krystal ?

បណ្តា​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បាន​អះអាងថា នាង Son Na-eun ដែល​មកពី​ក្រុម A Pink កំពុង​លួច​ចម្លង​ស្ទីល​តុបតែង​ខ្លួន​របស់​សមា​ជិ​ក​ក្រុម f(x) នាង Krystal ។​

​ទាំងនោះ​គឺជា​ច​រិ​កកាយ​វិការ​ដែល​ស្រដៀង​នឹង​គ្នា ជាមួយនឹង​ស្ទីល​មួយចំនួន​នៅក្នុង​វិថី​សិល្បៈ K-Pop ។ សូម្បីតែ​សម្រាប់​ក្រុម​ចម្រៀង​បុរស ឬ​ស្រី ក៏តែងតែ​និយម​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​សិស្សសាលា​ដែលជា​ការពេញនិយម​មួយ​នៅក្នុង​ឧស្សាហកម្ម​ចម្រៀង​របស់​កូរ៉េ​។

​ទោះជា​យ៉ាងណាក្តី តារាចម្រៀង​ស្រី​មួយចំនួន​ទាំងអស់នោះ​គឺ​សុទ្ធតែ​ព្យាយាម​លួច​ចម្លង​លក្ខណៈពិសេស​របស់ Krystal នៃ​សមាជិក​ក្រុម f(x) ឬ​?

​យោងទៅលើ​គេហទំព័រ Pann បណ្តា​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងប្រទេស​កូរ៉េ​បាននាំគ្នា​ជជែក​ពិ​ក្សា​គ្នា​ស្ទើរ​បែកពពុះមាត់​ថា​តើ​តារាចម្រៀង​ស្រី Son Na-eun ដែល​មកពី​ក្រុម A Pink កំពុង​ព្យាយាម​លួច​ចម្លង​ម៉ូត​សម្លៀកបំពាក់​ប្រចាំថ្ងៃ​របស់ Krystal មែនឬ​?៕​


    

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់