តម្លៃក្រុមហ៊ុន Apple បានឡើងដល់ខ្ទង់ ១.០០១.៦៧៩.២២០.០០០ ដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រពិភពលោក

ក្រុមហ៊ុន Apple ទើបតែក្លាយក្រុមហ៊ុនអាមេរិកដំបូងគេបង្អស់ដែលមានតម្លៃរហូតដល់ទៅ ១ លានលានដុល្លារ។

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះបានទទួលជោគជ័យដ៏ធំកាលពីថ្ងៃព្រហស្បតិ៍ នៅពេលតម្លៃភាគហ៊ុនឡើងដល់ ២០៧,០៤ ដុល្លារក្នុងមួយហ៊ុន។ ហើយភាគហ៊ុនរបស់ខ្លួនថ្មីខ្ពស់បំផុត គឺ ២០៨,៣៨ ដុល្លារ។ បច្ចុប្បន្នសន្លឹកហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងច្រើនជាង ២០ ភាគរយក្នុងឆ្នាំ។

ភាគហ៊ុនបានកើនឡើង បន្ទាប់ពីប្រាក់ចំណេញរបស់ក្រុមហ៊ុនបានកើនលើសការព្យាករណ៍ និងការប្រមើលមើលអំពីអនាគតមានលក្ខណៈល្អប្រសើរកាលពីថ្ងៃពុធ។

យ៉ាងណាមិញ អ្នកខ្លះបានគិតថា ក្រុមហ៊ុន Apple ត្រូវការផលិតផលថ្មីដើម្បីរក្សាការលក់ និងប្រាក់ចំណេញរបស់ពួកគេ ហើយក្រុមហ៊ុន Apple បានឡើងដល់កម្រិតប្រហែល ១.០០១.៦៧៩.២២០.០០០ ដុល្លារដោយសារតែការលក់ទូរស័ព្ទ iPhone 8 និង X បានយ៉ាងរឹងមាំជាពិសេសនៅក្នុងប្រទេសចិន និងជប៉ុន និងការកើនឡើងប្រាក់ចំណូលពីកម្មវិធី App Store ផងដែរ៕

adverise with khmeread