adverise with khmeread 6d517365 2194 4784 87af d76235d5188a

ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវកែង​របួស​ជនបរទេស​ម្នាក់​និង​ខ្មែរ​ម្នាក់​

    ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ និង​បុរស​ខ្មែរ​ម្នាក់ទៀត​របួសស្រាល ដោយសារតែ​ពួកគេ​បើក​ម៉ូតូ​២​គ្រឿង​រួច​បុកគ្នា​នៅ​ចំណុច​ផ្លូវកែង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ កែង​ផ្លូវ​លេខ​៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជនជាតិ​បរទេស​ម្នាក់​ជិះ​ម៉ូតូ​ឃ្លី​ក ពណ៍​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1BU-4860 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​

     ពេលនោះ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1P-1161 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា​ពេញទំហឹង បណ្តា​ឱ្យ​បុរស​ជនជាតិ​បរទេស​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹកយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​ភាគី​ម្ខាង​ទៀត​របួសស្រាល បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការខូចខាត ។​

          ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ដើម្បី​រង់​ការដោះស្រាយ​នាពេល​ក្រោយ ៕

 

adverise with khmeread

មតិយោបល់