សៀវភៅជីវប្រវត្តិមួយលាតត្រដាងថា លោក Steve Jobs បានប្រាប់ទៅកូនស្រីបង្កើតថា នាងមានក្លិនស្អុយដូចបង្អន់ ដែលរឹតធ្វើឱ្យឪពុកកូននេះលែងផ្សះផ្សាទំនាក់ទំនងនឹងគ្នាបានតទៅទៀត

ស្ថាបនិក Apple លោក Steve Jobs បានប្រាប់ទៅកូនស្រីរបស់គាត់ថា នាង "មានក្លិនដូចជាបង្គន់" ពេលដែលនាងបានទៅសួរសុខទុក្ខគាត់នៅឯគ្រែអ្នកជំងឺដែលគាត់បានស្លាប់ ដែលនាងបានសរសេរនៅក្នុងសៀវភៅប្រវត្តិថ្មីមួយអំពីបញ្ហាទំនាក់ទំនងរបស់ពួកគេ។

លោកស្រី Lisa Brennan-Jobs បានទៅសួរសុខទុក្ខឪពុករបស់ខ្លួនជារៀងរាល់ខែពេញមួយឆ្នាំ មុនការស្លាប់របស់គាត់ដោយជំងឺមហារីកលំពែងឆ្នាំ២០១១។ នេះបើយោងតាមឃ្លាដែលនាងបាននិយាយនៅក្នុងសៀវភៅប្រលោមលោករបស់ខ្លួនឈ្មោះ "Small Fry" នៅក្នុងទស្សនាវដ្ដី Vanity Fair ក្នុងខែកញ្ញា។

នៅក្នុងសៀវភៅខាងលើបានបញ្ជាក់ថា នៅក្នុងការសួរសុខទុក្ខដូចសព្វដងមួយ ពេលដែលឪពុករបស់នាងឈឺធ្ងន់ ដែលគាត់មិនអាចងើបពីគ្រែរួច នាងបានបាញ់ទឹកអប់លើមុខជាមួយនឹងទឹកអប់ម៉ាកថ្លៃមួយដែលនាងរកឃើញនៅក្នុងបន្ទប់ទឹករបស់គាត់ មុនពេលដែលនិយាយពាក្យលា។

នាងបានសរសេរថា "ពេលដែលយើងបានឱបគ្នា ខ្ញុំអាចដឹងពីបញ្ហាឆ្អឹងខ្នង និងឆ្អឹងជំនីររបស់គាត់។ គាត់មានក្លិនផ្អួរ ដូចជាញើសដែលមានក្លិនថ្នាំ"។

លោកស្រី Brennan-Jobs ដែលបច្ចុប្បន្នមានវ័យ ៤០ឆ្នាំ បានហៀបនឹងចាកចេញ ហើយជាចំណុចដែលអ្វីៗហាក់ដូចជាអ័ព្ទអួរពេលដែលឪពុករបស់នាងបានហៅឈ្មោះរបស់នាង។

លោកស្រីបានបញ្ជាក់ម្តងទៀតថា ឪពុករបស់ខ្លួនបាននិយាយថា "ឯងមានក្លិនដូចជាបង្គន់អ៊ីចឹង"។

នៅក្នុងចំណុចនេះ លោកស្រី Brennan-Jobs បានសរសេរថា នាងនឹងបោះបង់ចោលជាស្រេចទៅលើ "លទ្ធភាពត្រូវរ៉ូវគ្នា" ជាមួយនឹងឪពុកមានឈ្មោះល្បីល្បាញរបស់ខ្លួន ដែលបានស្លាប់នៅឯវ័យ ៥៦ឆ្នាំ។

ម្តាយរបស់នាង អ្នកស្រី Chrisann Brennan ដែលមានលោកស្រី Lisa ពេលដែលខ្លួននិងស្វាមីលោក Steve Jobs ទាំងពីររូបមានវ័យ ២៣ឆ្នាំ ក្នុងឆ្នាំ១៩៧៨ ប៉ុន្តែគាត់បានបដិសេធជាសាធារណៈ ថាខ្លួនជាឪពុករបស់នាងរហូតដល់ឆ្នាំ១៩៨០ ពេលដែលមេធាវី​សង្កាត់ San Mateo បានបង្ខំឱ្យគាត់ធ្វើតេស្តភាពជាឪពុក និងផ្តល់ការចិញ្ចឹមបីបាច់។

តុលាការខាងលើបានទាមទារឱ្យលោក Jobs ផ្គត់ផ្គង់ទៅលើប្រាក់ចិញ្ចឹមបីបាច់ ៣៨៥ដុល្លារក្នុងមួយខែ ដែលបន្ទាប់មកកើនដល់ ៥០០ដុល្លារក្នុងមួយខែ បូករួមជាមួយនឹងសំណងទូទាត់ និងធានារ៉ាប់រងវេជ្ជសាស្រ្ត រហូតដល់ Brennan-Jobs មានអាយុ ១៨ឆ្នាំ។ បួនថ្ងៃបន្ទាប់ពីករណីនេះត្រូវបានបញ្ចប់ Apple បានចេញជាសាធារណៈ ហើយលោក Jobs មានទ្រព្យសម្បត្តិសរុបចំនួន ២០០លានដុល្លារនៅពេលនោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត