ម៉ាស៊ីនបោកខោអាវគួរលាង ២ ខែម្តង ដើម្បីកុំឱ្យធុំក្លិនអាក្រក់និងពូនផ្តុំមេរោគ...តោះមកមើលវិធីលាងងាយៗ ចំណាយតិច

ប្រសិនបើម៉ាស៊ីនបោកខោអាវរបស់អ្នកធុំក្លិនមិនល្អ និងមានដីច្រើន អ្នកគួរលាងសម្អាតវាចេញហើយ។ ក្លិនអាក្រក់នោះគឺជាសញ្ញាប្រាប់ថា ម៉ាស៊ីនត្រូវការអ្នកជួយលាងសម្អាត បើពុំចង់ជាប់មេរោគលើខោអាវបង្កមេរោគស្បែក។ 

ខាងក្រោមនេះជាវិធីលាង៖

១. ចាក់ម្សៅ Baking Soda មួយប្រអប់តូច (៥០០ក្រាម) ចូលក្នុងម៉ាស៊ីនទទេស្អាត។ រួចហើយចុចកំណត់យកទឹកតិចជាងគេបំផុត និងជ្រើសរើសរយៈពេលបោកគក់យូរបំផុត។ រួចហើយចុចវាចោលរហូតចប់ដំណើរការ។
 
. បន្ទាប់មក ចាក់ទឹកខ្មេះ ២ កែវ ចូលក្នុងម៉ាស៊ីន រួចចុចកំណត់យកទឹកតិចជាងគេបំផុត និងជ្រើសរើសរយៈពេលបោកគក់យូរបំផុត ជាការស្រេច។ 

ចំណាំ៖
- ម៉ាស៊ីនបោកគួកគួរលាងដីនិងមេរោគរាល់ ២ ខែម្តង។ 
- ពេលបោកខោអាវរួច បើកគម្របម៉ាស៊ីនចំហចោល ១ ម៉ោង ដើម្បីឱ្យមេរោគហើរចេញក្រៅ និង មិនបង្កការពូនផ្តុំសម្បុកមេរោគ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត