ទីបំផុតអ្នកវិទ្យាសាស្ត្រអះអាងជាផ្លូវការថា ស្រាបៀរមានផលល្អច្រើន ដោយជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ភេសជ្ជៈដែលពេញនិយមបំផុតលើលោក គឺស្រាបៀរ។

ជាសំណាងល្អសម្រាប់អ្នកផឹករាប់លាន ដែលស្រាបៀរអាចនឹងមានផលល្អដោយមិនរំពឹងទុកសម្រាប់សុខភាពរបស់ពួកគេ។

ក្រៅពីបំបាត់ស្រេកទឹក ស្រាបៀរនៅមានផ្ទុកគ្រឿងផ្សំ ដែលជាសារធាតុចិញ្ចឹមជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំរុញសុខភាពខួរក្បាលផងដែរ។

យោងតាមអ្នកវិទ្យាសាស្រ្ត ដែលបានចេញផ្សាយក្នុងទស្សនវដ្ដី The American Journal of the Medical Sciences បានអះអាងថា ស្រាបៀរជំរុញប្រូតេអ៊ីន និងវីតាមីន B ជាងស្រាទៅទៀត ហើយវាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចកាត់បន្ថយជំងឺដាច់សរសៃឈាមបានទៀតផង។

ការសិក្សានោះនិយាយថា "សារធាតុប្រឆាំងអុកស៊ីតកម្មមានក្នុងស្រាបៀរ គឺសមមូលគ្នាទៅនឹងស្រាដែរ ប៉ុន្ដែសារធាតុប្រឆាំងអុកស៊ីតកម្មជាក់លាក់ គឺមានភាពខុស ដោយសារតែស្រូវសាឡីដែលគេប្រើដើម្បីផលិតស្រាបៀរមានផ្ទុកសារធាតុ Flavonoids ខុសគ្នាពីទំពាំងបាយជូរដែលគេប្រើដើម្បីផលិតស្រា"។

គ្រូពេទ្យជាច្រើនបានឯកភាពលើការស្រាវជ្រាវ និងសារធាតុចិញ្ចឹមមានក្នុងស្រាបៀរ ដែលវាជាផ្នែកមួយនៃសុខភាព។

អ្នកឯកទេសផ្នែកអាហារបំប៉នលោក Sisi Yip បានប្រាប់កាសែត South China Morning Post ថា "ស្រាបៀរមានផ្ទុកជាតិរ៉ែជាច្រើនដូចជាកាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម សូដ្យូម ស័ង្កសី ជាតិទង់ដែង ម៉ាហ្គាណែស ស៊ីលីញ៉ូម ហ្វូរីត និងស៊ីលីកូន"៕

adverise with khmeread

អ្នកនឹងចូលចិត្ត