adverise with khmeread D5d43f78 e1c7 4204 9d60 ec29a85ffed5

ចាប់សំបកនិងពោះវៀនកង់ម៉ូតូចែកចាយរំលោភសិទ្ធិ ក្រុមហ៊ុនស្របច្បាប់

     បាត់ដំបង ៖ ប៉ូលិសនាយកដ្នានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ៩ធ្នូ ឆ្នាំ២០១៥បានចុះបង្ក្រាបទីតាំងនាំចូល ស្តុក លក់ ចែកចាយសំបកកង់ម៉ូតូដែលរំលោភលើកម្មសិទ្ធិ ក្រុមហ៊ុនស្របច្បាប់មួយ នៅផ្ទះលេខ ១៧ ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ ដំបង ។
     លោកឡុង ស្រេង អនុប្រធាននាយក ដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងចុះទៅសហការជាមួយសមត្តកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីសំណាក់លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជ្ញារងខេត្តបាត់ដំបង ។
    លោកឡុង ស្រេង បានឲ្យដឹងថា ទីតាំងនាំចូល ស្តុក លក់ ចែកចាយសំបក  ពោះវៀនកង់ម៉ូតូនេះមានម្ចាស់ឈ្មោះតាំង គឹមឡុង បានរំលោភលើកម្មសិទ្ធិរបស់ក្រុមហ៊ុនស្របច្បា់ប់មួយ។ វត្ថុតាងដកហូតរួមមាន សំបក និងពោះវៀនកង់ ទោចក្រយានយន្តម៉ាកIRCដូចមាន ១-សំបកកង់ចំនួន ១៨៦សំបក និងពោះវៀនកង់៦៣០ពោះវៀន ។
    ក្រោយធ្វើការឆែកឆេរ ប៉ូលិសបានចាប់យកវត្ថុតាង និងឃាត់ខ្លួនម្ចាស់ផ្ទះ ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី ។

adverise with khmeread

មតិយោបល់