Liverpool ត្រូវតែលើកពាននៅរដូវកាលនេះ បន្ទាប់ពីចំណាយច្រើនសន្ធឹកសន្ធាប់

          លោក Jurgen Klopp ប្រើពេល​មិន​យូរទេ ដើម្បី​ផ្តល់​ចម្លើយ​នៅ​ពេលគេបង្ហោះ​សំណួរ​​កាល​ពី​ខែមុន។ ក្លឹប​ Liverpool ដែល​បាន​ចំ ណាយ​ប្រាក់​ច្រើន​រួច​ហើយ​នោះ ត្រូវ​តែ​លើក​ពាន​ច្រើន​តាម​ដែល​អាចធ្វើទៅ​បាន ។

          លោក Klopp បាននិយាយថា “​វាគឺជា​ជំហាន​បន្ទាប់​ ហើយ​យើង​ត្រូវ​ត្រៀម​ខ្លួន​​។ ខ្ញុំ​មិន​អាចធានា​នៅទីនេះ​បានទេ ប៉ុន្តែ​ខ្ញុំអាចយល់បាន ប្រសិនបើ​គ្រប់គ្នា​គិត​ពី​បញ្ហា​នេះ”។

          លោក Klopp បាន​បន្តថា “ប្រាកដណាស់​គ្មាន​ការធានា​ទេ។ គ្មាន​នរណា​អាច​ទាយ​ទុកមុន​បានថា Mohamed Salah មានបញ្ហា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេម​ពាន​លីក ចំណែក​​អ្នកចាំទី​ ឡូរីស ការៀស (Loris Karius) ធ្វើ​មិន​បាន​ល្អ​ផងដែរ​ពេល​ប្រកួត​ជាមួយ​ក្រុម​រៀលម៉ាឌ្រីដ។

          ប៉ុន្តែ​នៅពេល​នេះក្លឹប Liverpool បាន​ត្រៀម​ខ្លួន​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​។ លោក​ Klopp ត្រូវ​តែ​ឈ្នះ​អ្វីមួយ​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​ចាញ់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បីលើក​ចុងក្រោយ​នៅ​ក្របខណ្ឌឆេម​ពាន​លីក  Europa League និង​ League Cup អំឡុង​ពេល​លោកដឹកនាំ​រយៈ​ពេល​បីឆ្នាំកន្លង​​មក​នេះ។

          គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់​រូបនេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ​ពីក្រុមហ៊ុន Fenway Sports Group ដោយ​បាន​ចំណាយ​រហូត​ដល់​២៥០​លានផោន​​ហើយ​បាន​ចំណាយ​ច្រើន​ទៅលើ​ខ្សែការ​ពារកណ្តាល​និង​អ្នក​ចាំទីដែល​មាន​តម្លៃ​ថ្លៃបំផុតក្នុង​ពិភព​លោក៕

adverise with khmeread