adverise with khmeread 1

Sanogo ស៊ុត Hat Trick តាម​សំណើ​ប្រិយមិត្ត Arsenal ម្នាក់​ដែលថា​បើ​គាត់​ធ្វើបាន ៣ គ្រាប់​មែន​នឹង​រត់​ស្រាត​តាមផ្លូវ​ឱ្យមើល​

ខ្សែប្រយុទ្ធ​ដែល​ត្រូវបាន​គេ​ភ្លេច Yaya Sanogo បាន​វិល​ត្រឡប់មក​ទំព័រមុខ​សារព័ត៌មាន​វិញ បន្ទាប់ពី​ធ្វើបាន Hat Trick ឲ្យ​ក្រុម Charlton ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Reading កាលពី​ម្សិលមិញ​។​

​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ បានចាប់ផ្តើម​រដូវ​កាល​ឲ្យ​ក្រុម Ajax ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង តែ​ត្រូវបាន​ផ្តាច់​កុងត្រា​ដោយ​ក្រុម​នៅ​ប្រទេស​ហូ​ឡង់​មួយ​នេះ មុននឹង​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Charlton ។​

​ដឹង​អត់ថា​ថ្ងៃ​ដំបូង​របស់គាត់​នៅ​ក្លឹប​នេះ ទម្រង់​លេង​ល្អឥតខ្ចោះ​របស់គេ​បាន​វិលត្រឡប់​មកវិញ ដោយ​ស៊ុត​បាន​ច្រើនៗ​។​

​បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​ក្នុង​នាទី​ទី​ប្រាំមួយ​ដើម្បី​តាម​ស្មើ ១-១ ខ្សែប្រយុទ្ធ​រូបនេះ​បា​នរក​គ្រាប់​បាល់​ទី​ពីរ​នៅ​នាទី​ទី ៤៩ តាម​ពីក្រោយ​ក្រុម Reading ២-៣ ម្តង​ទៀតហើយ​។ កីឡាករ​រូបនេះ​បានសម្រេច​គ្រាប់​បាល់​ទី​បី​ក្នុង​នាទី​ទី ៨៤ ប៉ុន្តែ​ជា​អកុសល Charlton ចាញ់ Reading ក្នុង​លទ្ធផល ៤-៣​។​

​បើទោះជា​ចាញ់​ការប្រកួត​ពិតមែន ប៉ុន្តែ Sanogo បាន​ដុត​ប្រិយមិត្ត Arsenal ឈឺៗ​ជាមួយនឹង​ជាមួយនឹង​ការ​ស៊ុត​ចូល Hat Trick តាម​សំណើ​ប្រិយមិត្ត Arsenal ម្នាក់​។​

​អ្នកគាំទ្រ Arsenal ម្នាក់​ឈ្មោះថា Claudio Callegari បាន​និយាយ​លើ Twitter ថា "​ប្រសិនបើ Sanogo ធ្វើបាន Hat Trick ខ្ញុំ​នឹង​រត់​ស្រាត​តាមផ្លូវ​"​។

​ឥឡូវ ចាំ​អ៊ុត​មើលថា​តើ​បុរស​នេះ​នឹង​រត់​ស្រាត​ដែរ​ឬក៏​អត់​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់