ភ្លៀងក្តៅបំផុតក្នុងប្រវត្តិសាស្ត្រកើតឡើងនៅទីក្រុងតូចមួយក្នុងរដ្ឋ California

ភ្លៀងក្ដៅបំផុតលើលោកបានធ្លាក់ក្នុងទីក្រុងតូចមួយរបស់រដ្ឋ California កាលពីខែមុន។

យោងតាមអ្នកជំនាញអាកាសធាតុលោក Jeff Masters ភ្លៀងក្តៅ ៤៨,៣៣ អង្សាបានធ្លាក់កាលពីថ្ងៃទី ២៤ កក្កដា ក្នុងទីក្រុង Imperial រដ្ឋ California។

នៅថ្ងៃទី ២៤ កក្កដា ២០១៨ នោះគឺជាថ្ងៃក្ដៅបំផុតក្នុងប្រវត្តិសាស្ដ្ររបស់រដ្ឋ California ដែលវាគឺជារលកកម្ដៅហួតហែងដ៏កម្រ មានអាំងតុងស៊ីតេស្ទើរតែស្មើនឹងវាលខ្សាច់ Desert Southwest ទៅហើយ។

យោងតាមលោក Masters ជ្រលងមរណៈ (Death Valley) មានសីតុណ្ហភាពរហូតដល់ទៅ ៥២ អង្សា តិចជាងកំណត់ត្រាកម្ដៅពិភពលោកធ្លាប់កើតឡើង ២ អង្សាប៉ុណ្ណោះ៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16