ស្ត្រីម្នាក់នៅ Chicago ត្រូវឆ្កែតឿខាំហែករហូតទាល់តែស្លាប់

ស្ដ្រីវ័យ ៥២ ឆ្នាំម្នាក់បានស្លាប់ក្នុងទីក្រុង Chicago បន្ទាប់ពីត្រូវបានសុនខតឿប្រភេទ Pit Bull ចាប់ហែកស៊ី។

ប៉ូលិសនិយាយថា ស្ដ្រីមិនស្គាល់អត្តសញ្ញាណត្រូវបានវាយប្រហារដោយសុនខតឿទាំងកណ្ដាលថ្ងៃ។ នៅពេលប៉ូលិសទៅដល់កន្លែងកើតហេតុ សុនខនោះត្រូវបានប៉ូលិសបាញ់សម្លាប់តែម្ដង។

ស្ដ្រីនោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ University of Chicago ជាកន្លែងដែលគេប្រកាសថាគាត់បានស្លាប់បាត់ទៅហើយ។

ស្ដ្រីនោះរងរបួសធ្ងន់ ដោយសារសុនខខាំនៅនឹងក និងលើខ្លួនប្រាណ។ ប៉ូលិសកំពុងស៊ើបអង្កេត និងម្ចាស់សុនខមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕
 

adverise with khmeread