adverise with khmeread 319eef0400000578 3467316 image a 17 1456601834668

Ronaldo៖ បើសិន​ជាមាន​អ្នកណាម្នាក់​មាន​កម្រិត​លេង​ប្រហែល​ខ្ញុំ ម្ល៉េះ​យើង​នឹង​នៅ​កំពូល​តារាង​បាត់ទៅហើយ​

    ​Cristiano Ronaldo ឈឺចិត្ត​ខ្លោចផ្សា​ដោយសារ​មិត្ត​រួម​ក្រុម​របស់គាត់​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់ពី​ទទួលរង​ការបរាជ័យ​ក្រោម​ដៃ​ក្រុម​ជិតខាង Atletico Madrid ១-០ ក្នុងផ្ទះ​ខ្លួនឯង​។​

​    ​កីឡាករ Griezmann បាន​ស៊ុត​បញ្ចូល​ទី​បាន​តែមួយ​គ្រាប់​ប៉ុណ្ណោះ​ដោយ​ធ្វើ​ឲ្យ​លោក Zidane ចាញ់​ជា​លើកដំបូង​ក្នុងការ​ដឹកនាំ​ក្រុម Real Madrid ហើយ​ក្តី​សុ​បិ​ន្ត​លើក​ពាន​របស់​ក្រុម​មួយ​នេះ​បាន​រលាយ​មូ​យ​រំពេច​ក្នុង​ការប្រកួត​នោះ​។​

​    ​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ គឺ​ចំនួន ៣០០​លាន​យ៉ូ​រ៉ូ រូបនេះ​ត្រូវបាន​គេ​សើចចំអក​នៅពេល​ចប់​ការប្រកួត ហើយ Ronaldo ខឹង​យ៉ាងខ្លាំង​និង​បាន​និយាយថា "​បើសិន​ជាមាន​អ្នកលេង​ល្អ​ប្រហែល​ខ្ញុំ ម្ល៉េះ​យើង​នៅ​កំពូល​តារាង​បាត់ទៅហើយ​"​។​

​    ​ការបរាជ័យ​ធ្វើ​ឲ្យ​ក្លឹប​អធិរាជ​ស​ដាច់​ពិន្ទុ​ឆ្ងាយ​ពី​ក្រុម​អ្នកមាន​បុណ្យ​ចំនួន​៩​ពិន្ទុ ដោយ Barcelona នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​។​

​    ​Ronaldo បន្ថែមទៀតថា "​យើង​នៅមាន​ឱកាស​លើក​ពាន ប៉ុន្ដែ​ឥឡូវ​រលាយបាត់​ហើយ​។ ពេលនេះ​ពាន​ក្នុងស្រុក​ពិបាក​នឹង​ដណ្ដើម​ណាស់ ប៉ុន្ដែ​យើង​នៅមាន​ឱកាស​លើក​ពាន​ក្នុង​ក្របខណ្ឌ Champion League តែមួយគត់​"​។​

​    ​"​ពួកយើង​លេង​ដោយ​គ្មាន Benzema, Gareth Bale, Marcelo និង Pepe​។ យើង​មាន​អ្នករបួស​ច្រើន និង​វា​ពិតជា​ពិបាក​ខ្លាំងណាស់​ក្នុង​កាលៈទេសៈ​នោះ​"​។​

​    ​"​ខ្ញុំ​មិនដឹងថា​តើ​វា​គឺ​ដោយសារតែ​ការរៀបចំ​មិនល្អ​នៅ​ដើមរដូវ​កាល​ឬ​យ៉ាងណា​នោះទេ​។ ខ្ញុំ​មិន​ចង់​និយាយ​អាក្រក់​នោះទេ​អំពី​មិត្ត​រួម​ក្រុម​របស់ខ្ញុំ ប៉ុន្ដែ​ខ្ញុំ​ធ្លាប់​លេង​ជាមួយ Bale, Karim, និង Marcelo ហើយ​វា​មិន​ដូចគ្នា​ទេ​នៅពេលដែល​ពួកគេ​មិន​នៅទីនេះ​"៕

adverise with khmeread

មតិយោបល់