ចង់ឱ្យពោះវៀនមានសុខភាពល្អ អ្នកវិទ្យាសាស្ត្រណែនាំឱ្យហូបចង្រិត...នេះជាមូលហេតុ

ចង្រិតស្តាប់ទៅប្រហែលមិនមែនជាអាហារសម្រន់ពេញនិយមបំផុតលើលោកនោះទេ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រលើកឡើងថា​ ការញ៉ាំចង្រិតអាចល្អសម្រាប់ពោះវៀនរបស់អ្នក។

អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការពិសាសត្វល្អិតប្រភេទនេះអាចជួយគាំទ្រដល់ការលូតលាស់របស់បាក់តេរីមានប្រយោជន៍ក្នុងពោះវៀន ដែលកាត់បន្ថយការរលាកនៅក្នុងរាងកាយ។

ចង្រិតក៏ដូចជាសត្វល្អិតដទៃទៀត គឺផ្ទុកជាតិសរសៃហ្វាយបឺ ដូចជា Chitin ដែលខុសពីជាតិសរសៃក្នុងចំណីអាហារដូចជាផ្លែឈើនិងបន្លែជាដើម។

ជាតិសរសៃគឺជាប្រភពអាហារដែលមានមីក្រុប និងប្រភេទហ្វាយបឺមួយចំនួនជំរុញការលូតលាស់នៃបាក់តេរីមានប្រយោជន៍ ដែលត្រូវបានគេស្គាល់ផងដែរថាជា Probiotics ។

ការស្រាវជ្រាវនេះធ្វើឡើងដោយសាកលវិទ្យាល័យ University of Wisconsin-Madison ក្នុងសហរដ្ឋអាមេរិក៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត