របៀបស្រុសងាយឱ្យឆ្ងាញ់ប្លែកពីងាវនៅស្រុកខ្មែរ និង គ្មានដីសូម្បីមួយបៀក!

វិធីស្រុសងាវ ឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ និងរសជាតិប្លែកខុសពីងាវដទៃ។

១. អ្នកត្រូវប្រាកដថា ងាវដែលអ្នកយកមកស្រុសនោះ គឺស្រស់ល្អ។
២. យកវាដាក់ចូលទៅក្នុងចានដែក ហើយចាក់ទឹកពាក់កណ្តាល ហើយយកអង្រែកូរងាវ រហូតទាល់តែវាអស់ខ្សាច់ និង ដី។
៣. ស្រង់ងាវដាក់ក្នុងចានដែកទឹកថ្មី រួចដាក់អំបិល២ស្លាបព្រាបាយ ត្រាំចោល ៣០ នាទី។
៤. បន្ទាប់ពី ៣០ នាទីកន្លងផុត ដាំទឹកឱ្យពុះ រួចដាក់ទឹកខ្មេះខ្លះចូលក្នុងទឹកពុះនោះ មុននឹងយកងាវទៅស្រុស។
៥. បន្ទាប់ពីស្រុះរួច យកងាវនោះទៅត្រាំក្នុងទឹកកកចំនួន ២ នាទី សឹមអ្នកយកមកពិសា ហើយរសជាតិនឹងប្លែកខុសពីងាវអ្នកពិសាសព្វមួយដង។ អ្នកក៏អាចត្រាំទឹកកក ២០ វិនាទី ៣០ វិនាទី ឬ ១ នាទីក៏បានដែរ តែរសជាតិមិនឆ្ងាញ់មុតដូចត្រាំទឹកកក ២ នាទីឡើយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត