Chelsea ត្រៀមកញ្ចប់ទឹកប្រាក់៣៥លានផោន ដើម្បីផ្ទេរខ្សែបម្រើ Aaron Ramsey ពីក្លឹប Arsenal

មានព័ត៌មានបានអះអាងថា ក្លឹប Chelsea បាន​ត្រៀម​កញ្ចប់ទឹកប្រាក់​៣៥លានផោន​ ដើម្បី​ផ្ទេរ​ខ្សែបម្រើ Aaron Ramsey របស់​ក្លឹប Arsenal ។ កីឡាករសញ្ជាតិ​វ៉េល​រូបនេះ​ឈាន​ចូល​ដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ច​សន្យា​របស់​ខ្លួន​នៅពហុកីឡាដ្ឋាន Emirates ហើយ​មិន​ទាន់​ចរចា​ជុំវិញ​កិច្ច​សន្យា​ថ្មី​នៅឡើយ​ទេ។

នៅពេលនេះ Chelsea នឹង​ត្រៀម​សាក​ទឹកចិត្តរបស់ Arsenal ​ជាមួយនឹង​កញ្ចប់ទឹកប្រាក់​សន្ធឹកសន្ធាប់សម្រាប់ Ramsey ​មុន​ពេល​រដូវកាល​ទិញដូរ​បិទ​ទ្វារ។

គ្រូបង្វឹក​ក្លឹប​ Chelsea លោក Maurizio Sarri ក៏​​ចង់​ផ្ទេរ​ខ្សែបម្រើ​ស្លាប Wilfried Zaha ផងដែរខណៈ​ពួកគេ​ត្រៀម​បង្កើន​សមត្ថភាពក្រុម​ជម្រើស​ មុន​ពេល​ចាប់ផ្តើម​រដូវកាល​ថ្មី​នៅ​ក្របខណ្ឌ​ PL៕

adverise with khmeread