Man Utd ចរចាជាមួយ Bayern Munich ជុំវិញកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Jerome Boateng

ក្លឹប Man Utd ​កំពុងធ្វើការចរចាជាមួយ​ក្លឹប Bayern Munich ដើម្បីផ្ទេរ​ខ្សែការពារ Jerome Boateng ហើយក្លឹប Bayern Munich ក៏ត្រៀម​ទទួល​យក​កញ្ចប់ទឹកប្រាក់​ប្រហែល​៤៥​លាន​ផោន​សម្រាប់​​ខ្សែការពាររូបនេះដែល​នឹង​ឈាន​ចូល​វ័យ​៣០​ឆ្នាំនៅ​ខែក្រោយ ប៉ុន្តែ​ Man Utd ចង់​បានការ​បញ្ជុះថ្លៃទាបបន្តិច។

កីឡាករ​វ័យ​២៩ឆ្នាំ​រូបនេះដែល​លេងជាកីឡាករ​បម្រុង​កាល​ពីយប់ថ្ងៃអាទិត្យ​នោះ​ បាន​ក្លាយ​ជា​ជម្រើស​ ដើម្បី​ជំនួស​កីឡាករ Harry Maguire ដែល​មាន​តម្លៃ​ផ្ទេរ​ខ្ពស់ពេក។

គេជឿថា មាន​ការ​ចរចារវាងក្លឹប Man Utd និង​ក្លឹប​យក្សអាល្លឺម៉ង់ Bayern ​កាល​ពីយប់​ថ្ងៃអាទិត្យ​។

ការស្វែងរកខ្សែការពារកណ្តាល​ម្នាក់ទៀតនៅតែជាអាទិភាព​ ហើយ​លោក Jose Mourinho សង្ឃឹម​លើ​លោក Ed Woodward ដែលជានាយក​ប្រតិបត្តិ​របស់Man Utd​ ដើម្បី​នាំ​យក​កីឡាករ​ម្នាក់ទៀត៕

adverise with khmeread