លោក Jose Mourinho ព្រមានអ្នកគាំទ្រ Man Utd មុនការចាប់ផ្តើមរដូវកាលថ្មី

គ្រូបង្វឹក​​បិសាច​ក្រហមលោក Jose Mourinho បាន​ព្រមាន​ថា ក្លឹប​ Man Utd ​ប្រឈម​នឹងរដូវ​កាល​ដ៏ពិបាក​ ប្រសិនបើ​ពួកគេ​មិនពង្រឹងសមត្ថភាព។ គ្រូបង្វឹក​​រូបនេះ​បាន​និយាយ​ដោយ​ខកចិត្តជុំវិញ​​រដូវកាល​ទិញដូរកីឡាករ​នៅ​​រដូវក្តៅ​នេះ ហើយ​បាន​រំឭក​ពីក្តីបារម្ភ​របស់លោក បន្ទាប់ពី​ប្រកួត​មិត្ត​ភាពចាញ់​ក្រុម Bayern Munich កាល​ពីយប់ថ្ងៃអាទិត្យ។

លោក​ Mourinho បារម្ភ​ថា គូប្រជែង​របស់ខ្លួននៅក្របខណ្ឌ PL នឹងទទួល​បាន​ជោគជ័យច្រើននៅក្នុងការងារផ្ទេរកីឡាករ​ថ្មី ហើយ​វានឹងធ្វើឲ្យ​ក្រុមរបស់លោក​ចាញ់​ប្រៀប​ មុន​ពេល​រដូវកាល​ថ្មី​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រនេះ។

លោក Mourinho បាន​និយាយថា “​នាយក​ប្រតិបត្តិ​របស់ខ្ញុំ​ដឹងថា ខ្ញុំចង់​បាន​អ្វី ហើយ​ខ្ញុំ​ត្រូវ​រង់ចាំតែពីរ​បីថ្ងៃទៀត​ប៉ុណ្ណោះ​និង​ចាំមើលថា តើអ្វីនឹងកើត​ឡើង”។ លោកបន្តបាន​ថា “ក្លឹបផ្សេងៗដែលប្រជែង​ជាមួយ​យើង​ពិតជា​ខ្លាំង​មែន​ ហើយ​ពួកគេគឺជា​ក្រុម​ដ៏គួរឲ្យចាប់អារម្មណ៍។

អតីត​ប្រធាន​បច្ចេកទេសក្លឹប Man Utd លោក Peter Kenyon ​បាន​និយាយថា នៅពេល​នេះ Man Utd ​បាត់បង់​ទម្រង់លេងដ៏ល្អរបស់​ខ្លួន​ហើយលោកបាន​អះអាងថា លោក Mourinho និង​ នាយកប្រតិបត្តិ​បច្ចុប្បន្ន​ លោក Ed Woodward ត្រូវ​តែស្វែង​រក​ដំណោះ​ស្រាយ​ចំពោះបញ្ហា​នេះ៕

adverise with khmeread