Spurs កំពុងពិចារណាផ្ទេរខ្សែបម្រើ Stanislav Lobotka របស់ក្លឹប Celta Vigo

អ្នកចាត់ការក្លឹប Spurs លោក Mauricio Pochettino ចាប់អារម្មណ៍​ចង់​បាន​ខ្សែ​បម្រើ Stanislav Lobotka របស់​ក្លឹប Celta Vigo។ លោក Pochettino ​មិន​ទាន់​ចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​ណា​ម្នាក់នៅឡើយ​ទេ ស្របពេល​រដូវកាល​ទិញដូរនឹងបិទទ្វាក្នុងរយ:ពេល​បួន​ថ្ងៃ​ទៀត។

គ្រូបង្វឹករបស់​ក្លឹប Tottenham រូបនេះបាន​វាយ​តម្លៃពីជម្រើស​របស់​លោក​ ខណៈខ្សែបម្រើ Mousa Dembele ចង់ចាកចេញ​មុន​រដូវកាល​ទិញដូរ​បិទទ្វារ។Stanislav គឺជាកីឡាករអន្តរជាតិ​ស្លូវ៉ាគី ដែល​ទើបចុះកិច្ច​ព្រម​ព្រៀងថ្មី​កាល​ពីខែកុម្ភៈ ដែល​នឹង​បន្តនៅជាមួយក្លឹប Celta Vigo ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០២៣។

ទោះបីជា​យ៉ាងណា កីឡាករវ័យ២៣​ឆ្នាំ​រូបនេះ​មានលក្ខខណ្ឌទិញផ្តាច់​៣១​លានផោន​ក្នុង​កិច្ច​សន្យា​របស់ខ្លួន​ ប៉ុន្តែ​ក្លឹប Celta Vigo បង្ហើបប្រាប់កាលពីខែមុនថា កីឡាករ​រូបនេះចង់នៅជាមួយខ្លួនបន្តទៅទៀត។

ក្លឹប Napoli ក៏ចាប់អារម្មណ៍​ចង់បាន​កីឡាកររូបនេះផងដែរ៕

adverise with khmeread