adverise with khmeread 1

ជាប់គុក ១០ ឆ្នាំ​និង​ពិន័យ ២០០០ រំពាត់​ពីបទ​មិន​ទទួលស្គាល់ថា​លើ​លោក​នេះ​មាន​ព្រះ និង​ប្រមាថ​គម្ពីរ​កូ​អាន​

​    ​បុរស​ម្នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ១០ ឆ្នាំ និង​ពិន័យ ២០០០ រំពាត់​ពីបទ​បង្ហាញ​ទស្សនៈ​របស់ខ្លួន​ថា​លើ​លោក​នេះ​គ្មាន​ព្រះ​ទេ នៅក្នុង Twitter នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ កុម្ភៈ​។ 

​    ​ប៉ូលិស​សាសនា ដែល​ត្រួតពិនិត្យ​តាមដាន​វេ​ប​សាយ​បណ្តាញ​សង្គម បាន​រកឃើញ Tweet ជាង ៦០០ ពី​គណនី Twitter របស់​បុរស​អាយុ ២៨ ឆ្នាំ​ម្នាក់ ដែល​បដិសេធ​វត្តមាន​របស់​ព្រះ និង​បាន​ចំអក​លេងសើច​ឱ្យ​សៀវភៅ​គម្ពីរ​កូ​អាន​។ 

​    ​សារ​មួយចំនួន​ថែមទាំង​បាន​ចោទប្រកាន់​ពួក​ព្យា​ការី​ថា​និយាយ​កុហក និង​បាន​និយាយថា​ការ​ប្រៀនប្រដៅ​របស់​ពួកគេ​បាន​បង្កឱ្យមាន​អរិភាព និង​សង្គ្រាម​ទៀតផង​។ 

​    ​បុរស​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ​រូបនេះ​បាន​សារភាពថា​ជា​ជន​មិន​ទទួលស្គាល់​ព្រះ​ពិតមែន នៅពេល​រូបគេ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ទីក្រុង​រី​យ៉ា​ត​។ 

​    ​បុរស​នេះ​បាន​និយាយថា ទស្សនៈ​គាត់​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ផ្ទាល់ខ្លួន​របស់គាត់​តែប៉ុណ្ណោះ ហើយ​គាត់​មាន​អារម្មណ៍​ថា​គាត់​មាន​សិទ្ធិ​បញ្ចេញ​នូវ​ទស្សនៈ​ទាំងអស់នោះ​។ 

​    ​ក្រៅពី​ស៊ី ២០០០ រំពាត់ និង​ជាប់គុក ១០ ឆ្នាំ បុរស​នេះ​ក៏ត្រូវ​បាន​តុលាការ​ផាកពិន័យ ២០.០០០ រី​យ៉ា​ល់ ស្មើនឹង​ជាង ៥.៣០០ ដុល្លារ​ផងដែរ​។ 

​    ​កាលពី ២ ឆ្នាំមុន អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ណែនាំ​ច្បាប់​ថ្មីៗ​ជាច្រើន ដែល​កំណត់​ក្រុម​អ្នក​មិន​ជឿ​លើ​ព្រះ​ថា​ជា​ភេរវជន​ក្រោម​ការដឹកនាំ​របស់​ព្រះមហាក្សត្រ អាប់​ឌូ​ឡាស (Abdullah)៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់