ទើបតែជួបម្តងគត់លើពិភពលោក របងផ្ទះធ្វើពីទូរទស្សន៍!

រូបភាពជាច្រើនសន្លឹកនៃផ្ទះតូចមួយនៅកោះ Hon Thom របស់វៀតណាមកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្ដាញសង្គមជាច្រើនសម្រាប់ការមានរបងប្លែកខុសគេដោយវាធ្វើឡើងពីទូរទស្សន៍ស៊េរីចាស់ៗទាំងអស់។

ផ្ទះមិនធម្មតានេះត្រូវបានគេរាយការណ៍ថាមានទីតាំងតាមផ្លូវទៅកោះ Hon Thorn ហើយវាគឺជាតំបន់មួយដែលអ្នកទេសចរពេញនិយមទៅទីនោះ សម្រាប់មូលហេតុផ្សេងៗ។ វាមិនមែនរាល់ថ្ងៃនោះទេ ដែលអ្នកជិះកាត់តាមផ្លូវហើយឃើញរបងផ្ទះធ្វើឡើងពីទូរទស្សន៍បែបនេះ។

យ៉ាងណាមិញ ហេតុអ្វីបានជាម្ចាស់ផ្ទះសម្រេចចិត្តយកទូរទស្សន៍ចាស់រាងជ្រុងមកធ្វើជារបង? តើវាអាចទប់នឹងកម្លាំងខ្យល់បាន ឬក៏មានមូលហេតុផ្សេង? ប្រហែលម្ចាស់ផ្ទះរស់នៅទីនោះ ហើយដាក់វាធ្វើជារបងដោយសង្ឃឹមថ្ងៃណាមួយវានឹងមានប្រយោជន៍ តែមូលហេតុពិតនោះ គឺគេគ្រាន់តែដាក់ដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ។

រូបភាពនេះផងដែរ ត្រូវបានផុសដោយគណនី Thanh Tien ខណៈដែលរូបភាពនេះត្រូវបានថតនៅពេលគាត់ទៅលេងនៅតំបន់កោះនោះ៕
 

adverise with khmeread