ហ្គេម Momo Game នៅលើ WhatsApp កំពុងធ្វើឱ្យក្មេងជំទង់វក់សម្លាប់ខ្លួននៅអាហ្សង់ទីន

ប៉ូលិសជុំវិញពិភពលោកកំពុងព្រមានមនុស្សប្រឆាំងនឹងហ្គេមរបស់កម្មវិធី WhatsApp ជាមួយនឹងរូបខ្មោចមួយមកពីជប៉ុន បន្ទាប់ពីអាជ្ញាធរអាហ្សង់ទីនសង្ស័យថា ហ្គេមនេះមានជាប់ទាក់ទងនឹងការធ្វើអត្តឃាតរបស់ក្មេងស្រីវ័យ ១២ ឆ្នាំម្នាក់។

ប៉ូលិសក្រុង Buenos Aires កំពុងព្យាយាមកំណត់អត្តសញ្ញាណខ្មោចឆ្កួតៗ របស់ហ្គាម "Momo Game" អាចនឹងជាអ្នកបំផុសគំនិតក្មេងស្រីវ័យ ១២ ឆ្នាំម្នាក់ ដែលត្រូវបានគេឃើញចងក. សម្លាប់ខ្លួនលើដើមឈើក្រោយផ្ទះរបស់គ្រួសារនាងក្នុងទីក្រុង Ingeniero Maschwitz ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី ២២ កក្កដា។

នាងត្រូវបានគេរាយការណ៍ថា ថតខ្លួននាងនៅលើទូរស័ព្ទរបស់នាង មុនពេលធ្វើអត្តឃាត។

ក្មេងស្រីនោះក៏បានជួបគ្នាជាមួយនឹងបុរសវ័យ ១៨ ឆ្នាំម្នាក់លើបណ្ដាញសង្គមនោះ ដែលបច្ចុប្បន្នប៉ូលិសកំពុងធ្វើការស៊ើបអង្កេត។ យ៉ាងណាមិញ បុរសនោះគេមិនទាន់រកឃើញនៅឡើយទេ។

យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់មន្ត្រីបានឱ្យដឹងថា "ទូរស័ព្ទនោះត្រូវបានគេ Hack ដើម្បីលួចវីដេអូ និងការសន្ទនាលើកម្មវិធី Whats'App ហើយបច្ចុប្បន្នក្មេងជំទង់ដែលនាងបានទាក់ទងឆ្លើយឆ្លងសារជាមួយ កំពុងស្វែងរក"។

ប៉ូលិសបន្ថែមថា ពួកគេក៏ជឿជាក់ផងដែរថា "បំណងរបស់ក្មេងជំទង់នេះ គឺដើម្បីបង្ហោះវីដេអូទៅប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជាផ្នែកមួយនៃការប្រកួតប្រជែងដើម្បីទទួលរង្វាន់ពីហ្គេម Momo" សម្រាប់ការធ្វើវីដេអូអត្តឃាត។

ហើយហ្គេមនេះ អាចនឹងគំរាមកំហែងដល់អ្នកលេងបណ្ដាញសង្គម ដែលធ្វើអត្តឃាតចង់ប្រាក់រង្វាន់ក្លាយជាការធ្វើអត្តឃាតមែនទែនក៏ថាបាន៕

adverise with khmeread