និស្សិតបញ្ចប់ថ្នាក់មហាវិទ្យាល័យម្នាក់ថតរូបអនុស្សាវរីយជាមួយសត្វក្រពើយក្ស

និស្សិតវ័យក្មេងដ៏ក្លាហាន​ម្នាក់​មក​ពីរដ្ឋតិចសាស​បាន​អបអរ​ការ​បញ្ចប់ការ​សិក្សាថ្នាក់មហាវិទ្យាល័យ​របស់នាង​ ដោយ​បង្ហាញភាពស្និទ្ធស្នាលជាមួយ​សត្វក្រពើ​ដ៏ធំមួយក្បាល​ប្រវែង​ជាង​៣ម៉ែត្រ។

និស្សិតស្រី Mackenzie Noland វ័យ២១​ឆ្នាំ​នឹង​បញ្ចប់​ការសិក្សា​របស់​នាងនៅ​មហាវិទ្យាល័យ​ Texas A& M នៅ​ថ្ងៃសុក្រ​នេះ​ ផ្នែក​វិទ្យាសាស្ត្រជលផលនិង​សត្វព្រៃ ហើយ​នាងកាន់តែល្បីល្បាញថែមទៀត​ដោយសារតែ​រូបភាពដ៏គួរ​ព្រឺព្រួច​​ទាំង​នេះ។

Ads by Noland បានបំពេញ​ការងារ​ហាត់ការ​ជាមួយ​មជ្ឈមណ្ឌល​សង្គ្រោះ Gator County នៅ​រដ្ឋតិចសាស​ចាប់តាំងពីខែឧសភា។ នាង​បាន​មើលថែ​សត្វក្រពើមួយក្បាល​ឈ្មោះ Big Tex តាំងពី​ថ្ងៃដំបូង​របស់នាង​ ហើយ​ថែមទាំង​ចូល​រួម​ផ្តល់ចំណី​ប្រចាំថ្ងៃដល់សត្វក្រពើ​នេះផងដែរ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទស្សនា​។

Noland បាន​និយាយថា “​អ្វីដែល​ប្លែកពីធម្មតា​នៅថ្ងៃនោះគឺថា ខ្ញុំ​ស្លៀកឈុត​រ៉ូបនៅពេល​ថតជាមួយសត្វក្រពើ​។ តាមធម្មតា​ ខ្ញុំ​ពាក់អាវយឺត និង​ស្លៀកខោខ្លី”។

ម្ចាស់​របស់​សួនសត្វ Arlie Hammonds បាន​ថតរូបភាពរបស់​នាង​ ដែលក្រោយ​មក​ត្រូវ​បាន​បង្ហោះនៅលើ​ទំព័រ​ Facebook របស់ Mackenzie ។

Mackenzie និយាយថា នាងមិនដែល​រងរបួស​ដោយ​សារ​ក្រពើ Big Tex ក្នុង​ពេល​បំពេញការងារ​នៅ​សួន​សត្វនេះទេ។

មាន​រូបភាពមួយ​ក្នុង​ចំណោម​រូបភាពទាំង​នេះ Noland បាន​យកចិញ្ចៀន​របស់​នាង​ដាក់នៅលើច្រមុះ​របស់ក្រពើ Big Tex ដោយ​នាង​ពាក់មួកបញ្ចប់​ការ​សិក្សា​ពីមហាវិទ្យាល័យ Texas A&M៕

adverise with khmeread