មែនក៏អី? នារីអូស្ត្រាលីម្នាក់អះអាងថាមានស្នេហាជាមួយខ្មោច ហើយថែមទាំងចង់មានកូនជាមួយខ្មោចទៀត!

ស្រ្តីម្នាក់ដែលអះអាងថានាងកំពុងមានទំនាក់ទំនងស្នេហាល្អូកល្អិនជាមួយខ្មោច បានបង្ហើបឱ្យដឹងថា ពួកគេឥឡូវកំពុងពិភាក្សាដើម្បីមានកូនជាមួយគ្នា។

នាង​ Amethyst Realm បានចាប់ផ្តើមមានឈ្មោះល្បីក្នុងប្រទេសអូស្រ្តាលីកាលពីឆ្នាំមុន ពេលដែលនាងបានអះអាងថា នាងបានដេកជាមួយនឹងខ្មោចចំនួន១៥ ចាប់តាំងពីនាងបានចែកផ្លូវជាមួយនឹងគូដណ្ដឹងរបស់នាងកាលពី ១២ឆ្នាំមុន។

នាងអះអាងថា នាងបានផ្តាច់ចោលនិស្ស័យជាមួយមនុស្សប្រុសទាំងស្រុង និងបង្វែរចំណូលចិត្តទៅលើខ្មោចវិញ ខណៈដែលនាងអាចមានទំនាក់ទំនង អារម្មណ៍ និងរួមភេទជាមួយពួកគេបាន។

នាង Amethyst វ័យ ២៩ឆ្នាំ ក៏បានបញ្ជាក់ប្រាប់ទៅកាន់ពីធីករ-ពិធីការិនីកម្មវិធី This Morning in December របស់ប៉ុស្តិ៍ ITV អង់គ្លេសផងដែរថា ការរួមភេទជាមួយខ្មោចតែងតែបញ្ចប់ទៅជាមួយការឈានដល់ចំណុចកំពូលសម្រាប់នាងទៀតផង៕

adverise with khmeread