0

Frank Lampard ជឿថា​លោក Guardiola និង Mourinho នឹងធ្វើ​ឱ្យ​ក្រុមយក្ស Manchester ទាំងពីរ​ខ្លាំង​គ្មាន​គូ​ប្រៀប​នៅ​អង់គ្លេស​

Frank Lampard បាន​ប្រមាន​ទៅដល់​ក្លឹប​ទាំងអស់​នៅឯ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League ថា Manchester City អាច​នឹងមាន​ឥទ្ធិពល​គ្របដណ្តប់​ស្ទើរ​ទាំងស្រុង​នៅក្នុង​លី​កនា​ពេលបច្ចុប្បន្ន ពេលដែល​ពួកគេ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Pep Guardiola ជា​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​។​

Lampard ក៏បាន​បញ្ជាក់​ផងដែរ​ថា​ក្រុម​មេឃ​ខៀវ​មួយ​នេះ​អាច​នឹង​ស្វែង​រកបាន​ឱកាស​មួយ​សម្រាប់​គ្រង​ពាន ប្រសិនបើ​ពួកគេ​អាច​ផ្តួល​ក្រុម​ហង្ស​ក្រហម Liverpool នៅក្នុង​ជំនួប Capital One Cup វគ្គ​ផ្តាច់ព្រ័ត្រ​នា​រាត្រី​ថ្ងៃអាទិត្យ​នេះ​។​

​ប៉ុន្តែ​អតីត​ខ្សែបម្រើ​ក្រុម​មហាសេដ្ឋី​អារ៉ាប់​ក្នុង​រយៈពេល​ខ្លី​មួយ​នេះ​បាន​និយាយថា Guardiola ដែល​គាត់​បាន​វាយតម្លៃថា​ជា​គ្រូបង្វឹក​ដ៏​អ​ស្ចា្យ​រួមទាំង​អតីត​គ្រូបង្វឹក​តោ​ខៀ Chelsea លោក Jose Mourinho នឹង​អាចធ្វើឱ្យ​ក្លឹប​យក្ស Manchester ទាំងពីរ​ឆ្ពោះទៅកាន់​កម្រិត​កំពូល​ដ៏​អស្ចារ្យ​ផ្សេងទៀត​ផងដែរ​។​

Lampard បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​ប្រសិនបើ City អាច​ផ្តួល Liverpool ដែល​ខ្ញុំ​ស្រមៃ​ថា​ពួកគេ​អាចធ្វើ​បាន អ៊ីចឹង​ពួកគេ​អាច​នឹង​នៅតែ​ទទួលបាន​មកវិញ​នៅ​លទ្ធភាព​ប្រកួតប្រជែង​ពាន Premier League​។ ពេល​អ្នកឈ្នះ​វា ប្រិយមិត្ត​នឹង​សម្រុក​មករក​។ អ្នកនឹង​ធ្វើដំណើរ​ជាមួយនឹង​រលក​ដ៏​មហិមា​មួយ ហើយ​អ្នក​អាចយ​ករលក​នេះ​ទៅជា​មួយ​សម្រាប់​រដូវ​កាល​ក្រោយ​"​។​

"​ពួកគេ​នឹង​ក្លាយទៅជា​ទ័ព​ដ៏​ខ្លាំ​ក្លា​ក្រោម​ការដឹកនាំ​របស់ Guardiola ។ ខ្ញុំ​គិតថា​អាច Man City អាច​ពុះពារ​ឧបសគ្គ​ដ៏​ធំ​។ គាត់​ជាម​នុស្ស​ដែលមាន​ការច្នៃប្រឌិត​។ ហើយ​ទីនោះ​ប្រាកដ​ជាមាន​បុគ្គល​អច្ឆរិយៈ​ពីរ គឺ Jose Mourinho ហើយ​និង​រូបគាត់​"​។​

"​វា​នឹង​ក្លាយទៅជា​ការប្រកួតប្រជែង​ដ៏​អស្ចារ្យ​ប្រសិនបើ Jose ឈាន​ជើង​ចូលទៅ​កាន់​ទឹកដី Old Trafford "៕​

ប្រភព៖ ដេលីមែល

មតិយោបល់