អ្នកចាំទី Thibaut Courtois មិនចូលរួមហ្វឹកហាត់ជាមួយក្រុម Chelsea ក្នុងបំណងបង្ខំឲ្យមានកិច្ចព្រមព្រៀងផ្ទេរចេញ

        អ្នកចាំទី Thibaut Courtois មិនបាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ Chelseaទេ ក្នុងការព្យាយាម​បង្ខំ​​ឲ្យមានការផ្ទេរចេញដើម្បីទៅ​ចូល​រួម​ជាមួយ​ក្លឹប Real Madrid។ Courtois ដែល​បាន​ចំណាយ​ពេល​បីរ​ដូវកាល​ជាមួយក្លឹប Atletico Madrid បាន​ប្រាប់ក្លឹប Chelsea ​ថា ខ្លួន​ចង់​វិលត្រឡប់ទៅ​ប្រទេស​អេស្ប៉ាញ​នៅ​រដូវ​ក្តៅ​នេះ។

        បើទោះបីជាក្លឹប​ Chelsea បាន​បើក​ចំហ​ដើម្បី​ធ្វើឲ្យមាន​​ការផ្ទេរនៅមុន​រដូវមកាល​ទិញដូរ​កីឡាករ​បិទទ្វារ​នៅថ្ងៃព្រហស្បតិ៍​នេះក៏ដោយ ក៏ប៉ុន្តែ​ចង់​បាន​តម្លៃ​៤៥​លានផោន​សម្រាប់អ្នក​ចាំទី​សញ្ជាតិ​បែល​ហ្ស៊ិក​រូបនេះ។

Chelsea ក៏ចង់សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​អ្នក​ចាំទី​ម្នាក់​ដើម្បី​យកមកជំនួស​មុន​ពេល​ Courtois ចាកចេញផងដែរ។

ក្លឹបតោខៀវ Chelsea កំពុង​ពិចារណា​លើអ្នក​ចាំទី​មួយចំនួន​ដូចជា អ្នកចាំទីJan Oblak របស់​ក្លឹប Atletico Madrid អ្នកចាំទី Kasper Schmeichel របស់​ក្លឹប Leicester អ្នកចាំទី Jack Butland របស់​ក្លឹប Stoke និង Sergio Rico របស់​ក្លឹប Sevilla ៕

adverise with khmeread