Willian: ខ្ញុំអាចនឹងមានឱកាសធ្វើការជាមួយលោក Jose Mourinho ម្តងទៀត

          ខ្សែបម្រើ Willian របស់​ក្លឹប​ Chelsea ​បាន​បង្ហើបប្រាប់ពីគោលបំណង​របស់ខ្លួន​ថា ថ្ងៃណាមួយនឹង​បាន​ធ្វើការងារជាមួយ​លោក Jose Mourinho ម្តងទៀត​ បន្ទាប់ពីកីឡាកររូបនេះបាន​ហៅ​គ្រូបង្វឹក​ Man Utd រូបនេះថា ជា​អ្នក​ចាត់ការល្អបំផុត​ដែលខ្លួនធ្លាប់ជួប។

          Willian ធ្លាប់លេងនៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Mourinho អំឡុង​អាណត្តិទី​២​របស់​លោកនៅ​ពហុកីឡាដ្ឋាន Stamford Bridge។​ ខ្សែបម្រើរូបនេះបានកោត​សរសើរ​គ្រូបង្វឹក​វ័យ៥៥​ឆ្នាំ​រូបនេះ​ថា ជា​អ្នក​ចាត់ការ​ពោរពេញ​ដោយ​សមត្ថភាព​ដែលបាន​ជួយ​ខ្លួន​ឲ្យ​​បាន​លើកពាន​ជើង​ឯក​ EPL លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៥។

          Willian បាន​និយាយថា “​លោក Mourinho គឺជា​អ្នក​ចាត់ការ​ឆ្នើម​បំផុតដែល​ខ្ញុំ​មិន​ធ្លាប់ជួ​ប។ យើង​មាន​ទំនាក់ទំនង​ល្អ​។ យើង​គឺជា​មិត្ត​ភក្តិ​។ ពេល​ខ្លះ​យើង​ជជែក​គ្នា​ យើង​ផ្ញើ​សារតាម WhatsApp ។ គាត់គឺជា​អ្នក​ចាត់ការ​ដ៏​ឆ្នើម​។ ខ្ញុំ​ពិតជា​ពេញចិត្ត​ធ្វើ​ការ​ងារ​ជាមួយ​គាត់។ ខ្ញុំសង្ឃឹមថា ខ្ញុំ​អាចធ្វើ​ការ​ងារ​ជាមួយ​គាត់ម្តងទៀត​នៅថ្ងៃណាមួយ”៕

adverise with khmeread