Everton បានយល់ព្រមចំណាយ២៨,៤លានផោនដើម្បីផ្ទេរខ្សែការពារ Yerry Mina ពីក្លឹប Barcelona

          ក្លឹប Everton បាន​យល់ព្រម​តម្លៃផ្ទេរ​ ២៨,៤​លានផោន​សម្រាប់​ខ្សែការ​ពារ​ Yerry Mina របស់​ក្លឹប​ Barcelona បន្ទាប់ពី​ការ​ចរចា​របស់​កីឡាករ​រូប​នេះ​ជាមួយ  ​ក្លឹប​ Man Utd ​ត្រូវ​ជាប់គាំង។

          តាមពិតទៅ Yerry ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀងផ្ទេរ​មក​ចូល​រួម​ជា​មួយ​ក្លឹប Man Utd ដែល​កំពុងស្វែងរក​ខ្សែការ​ពារកណ្តាល​ម្នាក់ទៀត។

ទោះបីជា​យ៉ាងណា​ កីឡាករ​អន្តរជាតិ​កូឡុំប៊ី​រូបនេះ​សម្រេចចិត្ត​ចូល​រួម​ជា​មួយ​ក្លឹប​ Everton ជំនួស​វិញ ទីដែល Yerry នឹង​ក្លាយជា​កីឡាករ​ទី​៤​ដែល​ផ្ទេរ​មក​កាន់​ពហុកីឡាដ្ឋាន Goodison Park នៅ​រដូវកាល​ទិញដូរ​នេះ៕

adverise with khmeread