ពិភពលោកប៉ុន្មានសតវត្សរ៍ទៀតនឹងក្តៅហួតហែងពិបាកទ្រាំ និងរលកទឹកសមុទ្រធំៗចម្លែក

អ្នកស្រាវជ្រាវជឿថា មិនយូរទេ យើងនឹងអាចឆ្លងកាត់កម្រិតសីតុណ្ហភាពក្ដៅហួតហែង និងទឹកសមុទ្រខ្ពស់ៗ នៅច្រើនសតវត្សរ៍ខាងមុខទៀត។ នេះបើយោងតាម BBC។

សូម្បីតែប្រទេសជាច្រើនជោគជ័យក្នុងរឹតត្បិតការបំភាយឧស្ម័ន CO2 យើងនៅតែមិនអាចត្រឡប់រកផ្លូវកាលពីមុនបានដដែល។

ការសិក្សារបស់ពួកគេបង្ហាញថា វាអាចនឹងកើតឡើង ប្រសិនបើសីតុណ្ហភាពសកលលោកឡើង ២ អង្សាទៀត។

ក្រុមអ្នកស្រាវជ្រាវអាកាសធាតុអន្ដរជាតិ សរសេរនៅក្នុងទស្សនាវដ្ដី Proceedings of the National Academy of Sciences និយាយថា កម្ដៅដែលគេរំពឹងថានឹងកើតមាននៅក្នុងរយៈពេលពីរបីទសវត្សរ៍ខាងមុខនេះអាចកែប្រែកម្លាំងធម្មជាតិរបស់ផែនដី ដែលបច្ចុប្បន្នប្រែពីការពារពួកយើងទៅក្នុងសត្រូវរបស់ពួកយើង។

រៀងរាល់ឆ្នាំ ព្រៃ សមុទ្រ និងដីរបស់ផែនដីបំភាយកាបូន ៤,៥ ពាន់ពាន់លានតោន ដែលនឹងបញ្ចប់ទៅក្នុងបរិយាកាសរបស់យើង ដើម្បីបន្ថែមសីតុណ្ហភាព។

ប៉ុន្ដែការឡើងកម្ដៅពិភពលោក កាបូនសាយភាយទាំងនោះអាចនឹងក្លាយជាប្រភពនៃកាបូន និងបង្កើតបញ្ហានៃការផ្លាស់ប្ដូរអាកាសធាតុកាន់តែអាក្រក់ឡើងថែមទៀត៕

adverise with khmeread